អាមេរិក៖ កាលពីពេលថ្មីៗទៅនេះ តារាចម្រៀង Jennifer Lopez ដែលពូកែខាងបញ្ចេញក្បាច់រាំនៅលើឆាកតន្ត្រី កំពុងមានពាក្យចចាមអារ៉ាមថាមានភាពរកាំរកូសជាមួយនឹងស្វាមី Ben Affleck ដោយសារគេខានឃើញអ្នកទាំងពីរចេញបណ្ដើរគ្នាមួយរយៈមកហើយ។
ខណៈនោះលោក Ben Affleck ក៏បានសម្រាកនៅផ្ទះមួយដាច់ដោយឡែកពី Jennifer Lopez ផងដែរដែលធ្វើឲ្យមានការសង្ស័យថាចំណងអាពាហ៍ពិពាហ៍ឈានដល់ផ្លូវបំបែកហើយ។
ប៉ុន្តែជាក់ស្ដែង កាលពីថ្ងៃទី៣០ខែឧសភាកន្លងទៅនេះ អ្នកទាំងពីរបានចេញមកបណ្ដើរគ្នាយ៉ាងត្រសង ដើម្បីចូលរួមពិធីជប់លៀងបញ្ចប់ការសិក្សារបស់កូនស្រីលោក Ben Affleck ជាមួយភរិយាមុនឈ្មោះថា Violet ។
យោងតាម Page Six ម្ដាយរបស់លោក Ben Affleck ត្រូវបានប្រទះឃើញដើរជាមួយ Jennifer Lopez ដែលតាមរយ:រូបភាពនោះ គេឃើញថា Jennifer Lopez បានស្លៀករ៉ូបផ្កាដៃតូវវាលស្មា បញ្ចេញគល់ទ្រូង ជារ៉ូបសម្រុងដល់ត្រឹមកជើង ជាមួយនឹងស្បែកជើងកែងជ័រថ្លា និងពាក់វ៉ែនតា ឯលោក Ben Affleck វិញ ពាក់អាវធំពណ៌ប្រផេះ។ ការចេញបណ្ដើរគ្នារបស់ពួកគេនេះជាសញ្ញាណមួយបញ្ជាក់ថា ទោះមានភាពរកាំរកូសមែន តែទំនាក់ទំនងពួកគេនៅតែបន្តជាធម្មតា៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]