កូរ៉េខាងត្បូង៖ បើទោះបីជាពេលនេះ កំពុងត្រូវបានប៉ះពាល់ដោយរឿងអាស្រូវស្នេហាក៏ដោយ តែសម្រាប់ តារាសម្ដែងស្រី Han So Hee នៅតែមានភាពពេញនិយម នៅក្នុងកម្មវិធីជាច្រើន នាពេលថ្មីៗនេះ។
ហើយថ្មីៗនោះដែរ តារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលបង្ហាញខ្លួនក្នុងកម្មវិធី Dior ខណៈដែលនាង ត្រូវបានគេរិះគន់ ព្រោះតែ នាងបានបង្ហាញស្នាមសាក់ធំនៅចំហៀងខ្លួន ពីខាងក្រោមក្លៀក។
តែទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ តារាសម្ដែងស្រី Han So Hee ក៏បានត្រលប់មកវិញ និងបានបង្ហាញពីភាពគួរឱ្យចាប់អារម្មណ៍នៅក្នុងកម្មវិធី Boucheron ក្នុងទីក្រុងសេអ៊ូល កាលពីរសៀលថ្ងៃទី ៣០ ឧសភា ដោយបានបង្ហាញខ្លួន ស្លៀករ៉ូបពណ៌ខ្មៅស៊ិ.ច.ស៊ី ហើយសម្លៀកបំពាក់នេះ ក៏បានជួយឲ្យនាងលាក់ស្នាមសាក់ដ៏ចម្រូងចម្រាស និងបានបង្ហាញសម្រស់ដ៏ស្រស់ស្អាត ដែលកំពុងបានទទួលបានការសរសើរជាច្រើនពីមហាជន៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]