អាមេរិក៖ ជីវិតអាពាហ៍ពិពាហ៍របស់តារាចម្រៀងផបដ៏ល្បី Justin Bieber ជាមួយនឹងភរិយា Hailey Biber ពិតជាស្រស់បំព្រង និងបន្តភាពផ្អែមល្ហែមរបស់ពួកគេ ហើយថ្មីៗនេះ ពួកគេទាំងពីរក៏បានប្រកាសដែរ ភរិយា Justin កំពុងតែមានផ្ទៃពោះ។

Justin Bieber ជាមួយនឹងភរិយា Hailey Biber
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការសាទរចំពោះដំណឹងដ៏ល្អនេះពីអ្នកគាំទ្ររបស់អ្នកទាំងពីរ Justin និងភរិយាក៏បានថតរូបយ៉ាងផ្អែមល្ហែមត្រាប់តាមពិធីរៀបការពួកគេនៅកណ្ដាលវាលស្មៅទៀតផង។

Justin Bieber ជាមួយនឹងភរិយា Hailey Biber
Justin Bieber ជាមួយនឹងភរិយា Hailey Biber

ដោយឡែក នាពេលថ្មីៗនេះ Hailey Biber ក៏បានបង្ហោះរូបភាពមួយដែលនាងបានក្ដោបពែងផឹក ដោយបង្ហាញចិញ្ចៀនពេជ្រភ្លឺចែងចាំងនៅលើម្រាមដៃនាងខាងឆ្វេង ជាចិញ្ចៀនអ្នកគាំទ្រមិនធ្លាប់បានឃើញ។ ក្រោយមក គេបានដឹងថានោះជាចិញ្ចៀនរៀបការ ដែលបំពាក់ពេជ្រ៦ការ៉ាត់ តម្លៃខ្ទង់១លានកន្លះ ដែលនាងបានពាក់ជំនួស​​​ចិញ្ចៀនចាស់ ដែលមានតម្លៃ៤សែន​​ដុល្លារ ដែលចិញ្ចៀនចាស់នេះ​ នាងបានប្ដូរមកពាក់នៅ​កូនដៃ​​ខាងស្ដាំវិញ៕  

ចិញ្ចៀនពេជ្រថ្មីរបស់ Hailey Biber (​​​ស្ដាំ)
ចិញ្ចៀនពេជ្រថ្មីរបស់ Hailey Biber (​​​ស្ដាំ)

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]