កម្សាន្ត៖ ប្រិយមិត្តដែលគាំទ្រតារា Kpop ច្បាស់ជាស្គាល់ Hanni ដែលជាសមាជិកក្រុម EXID ដែលរូបនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញលេចធ្លោរជាងគេក្នុងក្រុម។ ថ្មីៗនេះ គេបានរាយការណ៍ថា Hani និងមិត្តប្រុស ដែលជាអ្នកចិត្តសាស្ត្រ Yang Jae Woong មានគម្រោងនឹងរៀបការនៅខែកញ្ញា ឆ្នាំ២០២៤នេះហើយ។

 Hanni
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ផ្តាច់មុខពី Sports Kyunghyang បានឱ្យដឹងថា Hani និង Yang Jae Woong នឹងរៀបការនៅខែកញ្ញាខាងមុខនេះ។ របាយការណ៍​​បាន​បញ្ជាក់​ថា ពួក​គេ​បាន​សម្រេច​ចិត្ត​រៀប​ការ​ហើយ និង​កំពុង​រៀប​ចំ​សម្រាប់​ពិធី​មង្គល​ការ​ដោយ​ទទួលបានពរ និងការគាំទ្រយ៉ាងខ្លាំង​ពី​ក្រុម​គ្រួសារ​ទាំង​សង​ខាង។

 Hanni

បើបកត្រលប់ទៅ ខែមិថុនា ឆ្នាំ ២០២២ ប្រភពព័ត៌មានបានទម្លាយថា Hani និង Yang Jae Woong មានទំនាក់ទំនងស្នេហា ដោយបើកជាសាធារណៈ។ ចាប់តាំងពីពេលនោះមក នាងបានបញ្ចេញរូបថតរួមគ្នាជាមួយមិត្តប្រុសរបស់នាង បង្ហាញពីក្តីស្រលាញ់ និងភាពស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមក៕

ប្រភព​៖ Koreaboo

 Hanni
 Hanni
 Hanni និង Yang Jae Woong
 Hanni និង Yang Jae Woong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]