អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បាន បង្ហាញ ពី វឌ្ឍនភាព ជា វិជ្ជមាន ទាំង ៤ ជម្រើស ជូន ដល់ អតិថិជន របស់ បុរី ឡេង ណាវ៉ាត្រា។
អ្នកឧកញ៉ា ម្ចាស់ បុរី ឡេង ណាវ៉ាត្រា បាន បញ្ជាក់ លើ បណ្តាញ សង្គម ហ្វេសប៊ុក នៅ រសៀល នេះ ជម្រាប ជូន ដំណឹង ដល់ពុកម៉ែ បងប្អូន និង អតិថិជន ទាំងអស់ ឱ្យ បាន ជ្រាប ពី វឌ្ឍនភាព ទាំង ៤ ជម្រើស របស់ ក្រុមហ៊ុន មាន ដូចខាងក្រោម៖
១. ក្រុមហ៊ុនបានដោះដូរផ្ទះជូនអតិថិជន ប្ដូរពីផ្ទះយកជាដី មកដល់ពេលបច្ចុប្បន្ន សរុបបានចំនួន ១៦៣ផ្ទះ។
២. ចំពោះអតិថិជនបានមកដាក់ពាក្យជាមួយក្រសួង ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិ ប្លង់រឹង រយៈ៤ថ្ងៃ បានចំនួន ៥៩៧ផ្ទះ។
៣. ក្រុមហ៊ុនមានគោលដៅនិងបញ្ចប់ផ្ទះសាងសង់ជិតរួចរាល់ ជូនអតិថិជនបន្តបន្ទាប់ទៀត ក្នុងចន្លោះពី
១ខែ ទៅ ៣ខែខាងមុខនេះ អាចប្រគល់ជូនអតិថិជនចន្លោះពី ១០០០ផ្ទះ ទៅ ២០០០ផ្ទះបន្ថែមទៀត ។
៤. ក្រុមហ៊ុនបានប្រគល់ផ្ទះបន្ថែម ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ចំនួន ៣០ផ្ទះ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏សូមថ្លែងអំណរគុណ ដល់ពុកម៉ែបងប្អូន ដែលបន្តគាំទ្រ គម្រោងបុរី ឡេង ណាវ៉ាត្រា។ សម្រាប់ពុកម៉ែបងប្អូនដែលដោះដូរជាដី សូមទំនាក់ទំនងតាមតេលេក្រាម ខាងក្រោម
នេះ https://t.me/+85511444444។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ចេញ សេចក្តីជូនដំណឹង ជម្រាប ជូន ដល់ លោក លោកស្រី ដែល ជា អតិថិជន របស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិ លេខ ៦ អា ដែលបាន បង់ប្រាក់ ថ្លៃ លក់ទិញដីឡូតិ៍និង/ផ្ទះ គ្រប់ចំនួន (១០០%) អាច អញ្ជើញ ទៅ ដាក់ពាក្យ ស្នើសុំ ចុះបញ្ជី អំពីការ ផ្ទេរកម្មសិទ្ធិ នៅ ទីស្តីការក្រសួង រៀបចំដែនដី ចាប់ពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅ រៀង រាល់ ម៉ោង ធ្វើការ។ ចំពោះ ករណី អតិថិជន ដទៃទៀត របស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ក្រសួង ក៏ កំពុង តែ សម្របសម្រួល ដោះស្រាយ ជាមួយ ភាគីពាក់ព័ន្ធ បន្ត ទៀត ផងដែរ។
សូមបញ្ជាក់ផងដែរថា ទោះបីជាទទួលរង វិបត្តិសេដ្ឋកិច្ចសាកលយ៉ាងណាក្តី បុរី ឡេងណាវ៉ាត្រានៅតែបន្តសាងសង់ផ្ទះជនជាបន្តបន្ទាប់ដោយទំនួលខុសត្រូវ រហូតដល់បញ្ចប់គម្រោង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]