ថៃ៖ អាចនិយាយបានថា សម្រាប់តារាសម្ដែងស្រី Matt Peeranee ក្រោយពីបាននៅលីវមួយរយៈ ហ្វេនៗជាច្រើន នៅតែតាមដានពីជីវិតស្នេហារបស់នាង ខណៈដែលថ្មីៗនេះ អ្នកគាំទ្របានស្រែកហ៊ោ នៅពេលដែលនាងបានណែនាំមិត្តប្រុសរបស់ខ្លួន នៅលើបណ្ដាញសង្គម។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ តារាសម្ដែងស្រី Matt បានបង្ហាញពីពេលវេលាដ៏ផ្អែមល្ហែម នៅពេលដែលនាង ត្រូវបានគូស្នេហ៍ លុតជង្គង់សុំរៀបការ ហើយបានពាក់ចិញ្ចៀនពេជ្ររ៉ូមែនទិក ទៀតផង។
ជាមួយនឹងការបង្ហាញបែបនេះ បានធ្វើឲ្យហ្វេនៗ និងមិត្តៗនៅក្នុងសិល្បៈជាច្រើន បានចូលមកអបអរសាទរដល់នាង ក្នុងពេលដែលនាងជិតក្លាយជា កូនក្រមុំបន្ទាប់ នៅក្នុងវិស័យសិល្បៈកម្សាន្ត ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]