អាមេរិក៖ ត្បិតថា តារាចម្រៀងផបដ៏ល្បីឈ្មោះ Jennifer Lopez មានវ័យ៥៤ឆ្នាំហើយក្ដី ប៉ុន្តែទាំងសម្រស់និងរាងកាយរបស់នាង នៅតែមានភាពស្រស់ស្អាត សាច់ចាំ មើលទៅដូចមិនចេះចាស់សោះ។

 Jennifer Lopez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា ទំនាក់ទំនងរវាងនាងនិងស្វាមី Ben Affleck ហាក់មានភាពរកាំរកូស និងអាចឈានដល់ការលែងលះទៀតផង ប៉ុន្តែ Jennifer ហាក់មិនខ្វល់ពីព័ត៌មានទាំងនោះ និងបានបង្ហាញមុខក្នុងពាណិជ្ជកម្មមួយ ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។

 Jennifer Lopez និងស្វាមី

នៅក្នុងវីដេអូនេះ គេឃើញ Jennifer Lopez បានឈុតអាវជាមួយនឹងសំពត់ ពណ៌បៃតងចែងចាំង ដើម្បីស្វាគមន៍រដូវក្ដៅ ដែលអាវជាប្រភេទឈុតហែលទឹក មានខ្សែទាក់កខ្វែងគ្នា បង្អួតគល់ទ្រូង និងសំពត់រឹបឆែកភ្លៅ បង្ហាញក្បាលពោះ និងពាក់ពីលើដោយអាវស្បៃវែងគ្របអូសដី ដែលមើលទៅពិតជាស្រស់ស្អាត និងស័ក្តិសមជាមួយនឹងរាងតារាចម្រៀងស្រីរូបនេះខ្លាំងណាស់៕

 Jennifer Lopez 
 Jennifer Lopez 
 Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]