កម្សាន្ត៖ សម្រាប់តារាចម្រៀង លោក Jay Chou គឺជាសិល្បករដ៏មានប្រជាប្រិយភាព ដែលបានបង្ហាញនូវស្នាដៃល្បីៗរាប់មិនអស់ ជាពិសេស ក៏មាននារីៗជាច្រើនដែលសរសើរ និងស្រលាញ់តារាចម្រៀងរូបនេះ ប៉ុន្តែរូបលោក បានជ្រើសរើសស្រលាញ់ និងរៀបការជាមួយភរិយា Kun Ling ដែលជានារីដ៏ស្រស់ស្អាត និងល្បីល្បាញមួយរូបនៅក្នុងសិល្បៈកម្សាន្ត។
ក្រឡេកមកមើលរូបភាពរបស់ Kun Ling កាលពីនាងអាយុ ១៧ ឆ្នាំ រូបរាងរបស់នាង ពិតជាសិ.ច.ស៊ី និងស្រស់ស្អាត ខ្លាំងណាស់។ ហើយនៅពេលនោះ លោក Jay Chou និង ភរិយារូបនេះ ស្ថិតនៅក្រោមសម្ពាធមួយ នៅពេលដែលពួកគេនៅជាមួយគ្នា ហើយទំនាក់ទំនងរបស់ពួកគេ នៅពេលខ្លះ មិនត្រូវបានអ្នកដទៃគាំទ្រឡើយ ខណៈដែលមូលហេតុ គឺពួកគេមានអាយុខុសគ្នា។
ជាក់ស្ដែង Jay Chou និងភរិយា មានអាយុខុសគ្នា ១៤ឆ្នាំ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលរំពឹងទុកថា នៅពេលដែល Kun Ling មានអាយុត្រឹមតែ ១៧ ឆ្នាំ Jay Chou បានចាប់ផ្តើមតាមស្រលាញ់ ហើយទំនាក់ទំនងរបស់ពួកគេកាលពីមុន និងប៉ុន្មានឆ្នាំក្រោយពីការរៀបការ ក៏ពួកគេនៅតែមានសុភមង្គលជានិច្ច ដែលនេះ អាចបង្ហាញថាទំនាក់ទំនងរបស់ពួកគេ គឺជាស្នេហាពិត និងស្រលាញ់គ្នាទៅវិញទៅមក៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]