កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងប្រុសរូបសង្ហា Park Seo Joon កំពុងមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយនឹង តារាសម្ដែងអាមេរិក-តៃវ៉ាន់ Lauren Tsai ប៉ុន្តែមកទល់ពេលនេះពុំទាន់មានការបញ្ជាក់ច្បាស់ថាយ៉ាងណានោះឡើយ។

Park Seo Joon និង Lauren Tsai
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងនេះបានផ្ទុះឡើង ក្រោយអ្នកគាំទ្រម្នាក់បានប្រទះឃើញលោក Seo Joon បានបណ្ដើរគ្នាជាមួយនឹងនារីដែលគេអាចកត់សម្គាល់អត្តសញ្ញាណថាជា Lauren Tsai នៅឯប្រទេសជប៉ុន។

Park Seo Joon និង Lauren Tsai

ឥឡូវនេះ គេកាន់តែសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរ បន្ទាប់ពីឃើញរូបថតបែកធ្លាយមួយដែលលោក Park Seo Joon ហាក់នៅក្នុងពិធីជប់លៀង ដោយមានកញ្ញា Lauren Tsai អង្គុយក្បែរ ហើយទឹកមុខពួកគេទាំងពីរក៏ពោរពេញដោយស្នាមញញិម។

Park Seo Joon និង Lauren Tsai

ក្នុងរូបភាពមួយទៀត លោក Park Seo Joon បានក្រោកឈរលើកកែវឡើងដូចជាកំពុងនិយាយអ្វីទៅកាន់អ្នកឯទៀត ខណៈ Lauren បានទះដៃ ដែលធ្វើឲ្យគេសង្ស័យថាលោកអាចនឹងណែនាំ Lauren Tsai ទៅកាន់មិត្តភក្តិរបស់គេ ដែលធ្វើឲ្យអ្នកគាំទ្រមានការចង់ដឹងចង់ឮជាខ្លាំងថាតារប្រុសម្នាក់នេះ ពិតជាបានទាក់ទង Lauren Tsai មែនឬយ៉ាងណា៕

Park Seo Joon និង Lauren Tsai
Park Seo Joon និង Lauren Tsai
រូបភាពថ្មីរបស់ Park Seo Joon និង Lauren Tsai
រូបភាពថ្មីរបស់ Park Seo Joon និង Lauren Tsai

ប្រភព៖: altselection

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]