ភ្នំពេញ ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា និងល្បីល្បាញសម្រាប់ភាពច្នៃប្រឌិត និងផ្តោតសំខាន់លើគុណភាពមានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវកិច្ចសហការជាមួយកំពូលកីឡាករប្រដាល់លំដាប់ពិភព លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ក្នុងនាមជាទូតសុច្ឆន្ទៈអន្តរជាតិដែលទើបតែត្រូវបានតែងតាំងថ្មីសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក ម៉ានី ប៉ាគីអាវ បានបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេសនៅក្នុងកម្មវិធីប្រដាល់ “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងក្បាច់គុនបុរាណរបស់ខ្លួននៅកាន់ពិភពលោក។
វត្តមាន លោក ម៉ានី ប៉ាគីអាវ ក្នុងកម្មវិធី “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ(KKF) គឺជាមហាព្រឹត្តិការណ៍ក្នុងកំណត់ត្រាថ្មីដែលបញ្ជាក់ពីគុណតម្លៃនៃកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនបុរាណរបស់កម្ពុជាដើម្បីឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ តាមរយៈការចូលរួមនៅក្នុងមហាព្រឹត្តិការណ៍នេះលោក ម៉ានី ប៉ាគីអាវ មិនត្រឹមតែបានបំផុសទឹកចិត្តអត្តពលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវការចាប់អារម្មណ៍ជាសាកលទៅលើកីឡាប្រដាល់គុនខ្មែរ ដោយបង្ហាញពីវិន័យ និងជំនាញរបស់កីឡាករប្រដាល់កម្ពុជាផងដែរ។
នៅក្នុងការប្រកួតនេះលោក ម៉ានី ប៉ាគីអាវ បានថ្លែងសុន្ទរកថាលើកទឹកចិត្ត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទាំងអត្តពលិក និងអ្នកចូលរួមទស្សនា។ លោកបានថ្លែងថា ៖
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប្តេជ្ញាបង្កើតឱកាសសម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីទទួលបានការបង្ហាញ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ តាមរយៈការចាប់ដៃគូជាមួយកំពូលកីឡាករអន្តរជាតិដូចជាលោក ម៉ានី ប៉ាគីអាវ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានគោលបំណងលើកកម្ពស់កីឡាប្រដាល់គុនខ្មែរ ឱ្យគេបានស្គាល់ និងឱ្យតម្លៃនៅទូទាំងពិភពលោក។
ភាពជាដៃគូនេះមិនមែនគ្រាន់តែជាការលើកកម្ពស់ម៉ាកសញ្ញាក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែជាការលើកស្ទួយមរតកវប្បធម៌ទាំងមូល និងផ្តល់ឱ្យអត្តពលិកកម្ពុជានូវវេទិកាមួយដើម្បីបញ្ចេញសមត្ថភាពនៅទូទាំងពិភពលោក។លោក ផន មុតសុក្រឆពណ្ណ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានសម្ដែងនូវការសាទរចំពោះកិច្ចសហការនេះ ហើយលោកបានមានប្រសាសន៍ ៖
ជាមួយនឹងមោទនភាពដ៏អស្ចារ្យក្នុងនាមជាអ្នកឧបត្ថម្ភផ្តាច់មុខ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់នេះ ដើម្បីជំរុញកីឡាករប្រដាល់គុនខ្មែរឱ្យដើរតាមក្តីស្រមៃរបស់ពួកគេ និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់កីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ភាពជាដៃគូរវាង ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ គឺជាជំហានដ៏សំខាន់មួយឈានឆ្ពោះទៅកាន់ការធ្វើសកលភាវូបនីយកម្មកីឡាប្រដាល់គុនខ្មែរ។ តាមរយៈការចូលរួមក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម និងការទទួលយកបទពិសោធន៍ម៉ាកសញ្ញាដ៏សម្បូរបែប។ កិច្ចសហការនេះនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ទាំងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងកីឡាប្រដាល់គុនខ្មែរ ឈានទៅរកភាពជោគជ័យថ្មី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]