ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤] – ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជាតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានសេចក្តីរំភើបរីករាយ និងសូមប្រកាស លើការឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរ រយៈពេល ៥ ឆ្នាំ។
![](https://s9.kh1.co/b6/b6d701db174f4773329c84fa36fee95b7430be48.png)
ភាពជាដៃគូនេះបានឆ្លុះបញ្ចាំង ពីការជួយឧបត្ថម្ភគាំទ្រដោយឥតងាករេ របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏រស់រវើករបស់កម្ពុជា។ ការគាំទ្ររបស់សែលកាត នឹងរួមចំណែកដោយផ្ទាល់ ដល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមបន្ត របស់សមាគមសិល្បករខ្មែរ ដែលបានលើកកម្ពស់ការផ្សព្វផ្សាយទម្រង់សិល្បៈកម្ពុជា។
![](https://s9.kh1.co/bb/bb1b2fddfce276e75756685f5b8b2f9faa3df61d.png)
ការប្តេជ្ញាចិត្ត ចំពោះវប្បធម៌ និងវឌ្ឍនភាព ក្រុមហ៊ុន សែលកាត ទទួលស្គាល់ តួនាទីដ៏សំខាន់របស់ សមាគមក្នុងការការពារ និងលើកកម្ពស់សិល្បៈ និងវប្បធម៌កម្ពុជា។ ការជួយឧបត្ថម្ភគាំទ្រនេះ ស្របពេលជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ។ ចក្ខុវិស័យរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលតែងតែជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីមានភាពរីកចម្រើននោះ ស្របគ្នាជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន សែលកាត ដែលតែងតែជំរុញឱ្យការច្នៃប្រឌិត ដើម្បីមានភាពរីកចម្រើនផងដែរ។
![](https://s9.kh1.co/05/05353e8e8b255233b3b9442e3b92ebf3162aaedf.png)
ចំពោះការកសាង លើកេរដំណែលដ៏រឹងមាំ ការឧបត្ថម្ភរបស់ក្រុមហ៊ុន សែលកាត ដល់សមាគមសិល្បករខ្មែរ ក្នុងប្រទេសកម្ពុជានេះ ក៏ដោយសារតែក្រុមហ៊ុនមានប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ ហើយក្រុមហ៊ុនបានទទួលបានប្រាក់ចំណេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការទទួលបានប្រាក់ចំណេញនេះធ្វើឱ្យក្រុមហ៊ុន សែលកាត អាចមានលទ្ធភាពក្នុងការបន្ត ការគាំទ្រសិល្បៈវប្បធម៌ដ៏សម្បូរបែប ដែលជាអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ។
![](https://s9.kh1.co/95/95d06c3248d1f8690232903a011d26a33b14c0f4.png)
![](https://s9.kh1.co/50/506fe788f4956b6e2578861c042b9f103db8d187.png)
ទស្សនៈវិស័យចែករំលែកសម្រាប់អនាគត ក្រុមហ៊ុន សែលកាត មានកិត្តិយសក្នុងការចាប់ដៃគូជាមួយ សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាទីគោរព និងដែលទទួលស្គាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្រុមហ៊ុន សែលកាត និងសមាគមសិល្បករខ្មែរ នឹងចែករំលែកចក្ខុវិស័យរួមមួយ ក្នុងការបន្តអភិវឌ្ឍ និងលើកកម្ពស់សិល្បៈ និងវប្បធម៌ជាតិខ្មែរ។
![](https://s9.kh1.co/b6/b62d52e2bb0d64d0ca95e80e6c53ade85f60e518.png)
![](https://s9.kh1.co/4c/4c5149d505efffe7feb0256bd5a8787daac3fbe4.png)
អំពីក្រុមហ៊ុន សែលកាត
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប
បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]