បរទេស៖ កូនស្រីវ័យ ១៥ឆ្នាំរបស់ តារាសម្ដែងស្រី Angelina Jolie ដែលមានឈ្មោះថា Vivienne បានបង្ហាញខ្លួនយ៉ាងសប្បាយរីករាយ ជាមួយម្តាយរបស់នាង នៅរោងមហោស្រពក្នុងទីក្រុង Los Angeles ។
ជាមួយនឹងការបង្ហាញខ្លួនលើកនេះ Vivienne បានចេញមក ដោយបានតុបតែងស្លៀកឈុតស្រដៀងនឹងម្តាយនាង ហើយទម្លាក់សក់ចុះតាមធម្មជាតិ ពេលមកដល់លើកម្រាលព្រំក្រហមសម្រាប់ការបញ្ចាំងរឿង «Reefer Madness: The Musical» នៅថ្ងៃទី ៣០ ខែឧសភាកន្លងទៅ។
Angelina Jolie និងកូនស្រីពៅរបស់នាង មានចំណង់ចំណូលចិត្តផ្នែកតន្ត្រី។ ខណៈថ្មីៗនេះ ពួកគេបានធ្វើការជាមួយគ្នាក្នុងរឿង The Outsiders on Broadway ដែល Angelina ជាអ្នកផលិតសំខាន់ ហើយ Vivienne ជាជំនួយការ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]