កម្សាន្ត៖ ថ្មីៗនេះ អ្នកគាំទ្រ BTS បានធ្វើការត្អូញត្អែរទៅកាន់ ផលិតកម្ម HYBE ចំពោះការលុបចោល 'album raffle' ដែលត្រូវបានប្រកាសកាលពីប៉ុន្មានថ្ងៃមុនថា ណាត់ជួប Jin ថែមទាំងហ្វ្រីឪបផ្ទាល់ទៀតផង នៅក្នុងកម្មវិធី '2024 Festa' ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 13 ខែមិថុនា។  

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ គេបានប្រកាសថា Jin បានស្នើឱ្យមានព្រឹត្តិការណ៍ឱបដោយឥតគិតថ្លៃសម្រាប់ការស្វាគមន៍ជាមួយអ្នកគាំទ្រ បន្ទាប់ពីការចញ្ចប់ពីភារកិច្ចយោធា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jin

ផ្ទុយពីការគិតគូររបស់សិល្បករ ក្រុមហ៊ុនបានធ្វើឱ្យអ្នកគាំទ្រខឹងសម្បារដោយបញ្ជាក់ថា ដើម្បីមានលក្ខណៈគ្រប់គ្រាន់ ពួកគេនឹងធ្វើការចាប់ឆ្នោតនៃព្រឹត្តិការណ៍នេះ អ្នកគាំទ្រនឹងត្រូវទិញអាល់ប៊ុមឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងរយៈពេលពីថ្ងៃទី 2 ខែមិថុនា ដល់ថ្ងៃទី 6 ខែមិថុនា។

ក្រោយមក​ វាបានធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តនឹង HYBE កំពុងប្រើចេតនាល្អរបស់ Jin ដើម្បីបង្កើនការលក់អាល់ប៊ុម ហើយវាជារឿងគួរឱ្យអស់សំណើចណាស់ដែលអ្នកគាំទ្រដែលបានទិញអាល់ប៊ុមមុនរយៈពេលដែលបានបែងចែក មិនត្រូវបានពិចារណាសម្រាប់ព្រឹត្តិការណ៍នោះទេ។

 Jin 

ដោយឡែក ក្រុមហ៊ុន HYBE បានឆ្លើយតបថា ពួកគេនឹងបង្កើតផែនការជំនួសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលពួកគេនឹងគិតគូរអំពីអ្នកគាំទ្រ ដែលបានធ្វើការទិញអាល់ប៊ុមរួចរាល់ផងដែរ៕

ប្រភព៖ allkpop

Jin
Jin
Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]