ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CMS-Cam Medical Services ដែលជាភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស សហការជាមួយមន្ទីរពេទ្យផាយ៉ាថៃ២ (Payathai2) ប្រទេសថៃ បានរៀបចំសិក្ខាសាលាពិគ្រោះសុខភាពរយៈពេល១ថ្ងៃពេញ ប្រព្រឹត្តទៅនៅអាគារ The KK Biz ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជនទូទៅ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេស មកពីមន្ទីរពេទ្យផាយ៉ាថៃ២ ប្រទេសថៃ មកធ្វើបទបង្ហាញក្រោមប្រធានបទសុខភាពដ៏សំខាន់ចំនួន២ ស្តីពីសុខភាពប្រព័ន្ធរំលាយអាហារ(ក្រពះ ពោះវៀន និងថ្លើម) និងសុខភាពផ្នែក សម្ភពនិងរោគស្រ្តី ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត Chote Luangchosiri ឯកទេស ផ្នែកប្រព័ន្ធរំលាយអាហារ (ក្រពះ ពោះវៀន និងថ្លើម) និងលោកស្រីវេជ្ជបណ្ឌិត Tharinee Lumluk ឯកទេស ផ្នែកសម្ភព និងរោគស្ត្រី។ សិក្ខាសាលា ក៏បានផ្ដល់ជូនអ្នកចូលរួម នូវការពិគ្រោះ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតឯកទេសទាំងពីរផងដែរ។

រូបភាព

លោកស្រី ខែក ខែមរ៉ាត អគ្គនាយិការបស់ក្រុមហ៊ុន KK Group តំណាងអោយក្រុមហ៊ុន CMS បានថ្លែងក្នុងកម្មវិធីថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរបានស្វែងយល់បន្ថែមទៀតអំពីសុខភាពប្រព័ន្ធរំលាយអាហារ(ក្រពះ ពោះវៀន និងថ្លើម) និងសម្ភពនិងរោគស្រ្តី ការវិវត្តថ្មីៗនៃជំងឺ ក៏ដូចជាបង្ហាញពីការវវត្តរីកចម្រើននៃបច្ចេកទេសព្យាល និងការថែទាំ ក៏ដូចជាការពារសុខភាពឱ្យបានល្អ ព្រោះថាប្រធានបទដែលបានលើកឡើងក្នុងថ្ងៃនេះគឺសុទ្ធសឹងជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ និងឧស្សាហ៍កើតមានទៅលើអ្នកជំងឺ។

រូបភាព

លោកស្រី អគ្គនាយិកា ក៏បានមានប្រសាសន៍បន្ថែមថា៖ «សុខមាលភាពរបស់ពលរដ្ឋកម្ពុជា ជារឿងសំខាន់ និងត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ដូច្នេះ CMS បានរៀបចំកម្មវិធីថ្ងៃនេះឡើង ដើម្បីផ្ដល់ជាឱកាស និងមានភាពងាយស្រួល ដល់ពលរដ្ឋកម្ពុជា បានជួបពិគ្រោះ និងប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស អញ្ជើញមកពីមន្ទីរពេទ្យផាយ៉ាថៃ២ ប្រទេសថៃ។ ជាចំណាប់អារម្មណ៍ ខ្ញុំពិតជាសប្បាយចិត្តខ្លាំង ដែលមានវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលនេះសរបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ពួកគាត់។ យើងខ្ញុំ នឹងរៀបចំកម្មវិធីដូចគ្នានេះ ជាបន្តបន្ទាប់ទៀតនាថ្ងៃខាងមុខ។»

រូបភាព

សូមបញ្ជាក់ថា ក្រុមហ៊ុន CMS-Cam Medical Services មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផ្តល់នូវសេវាកម្ម ការបញ្ជូនអ្នកជំងឺទៅសង្គ្រោះនៅក្រៅប្រទេសតាមយន្តហោះ និងរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យធំៗនៅក្នុងប្រទេសថៃ និងទៅកាន់មន្ទីរពេទ្យល្បីៗនៅប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ និងមានសេវាកម្មផ្តល់ការប្រឹក្សាក្នុងការជ្រើសរើសមន្ទីរពេទ្យដៃគូ និងរៀបចំឯកសារបញ្ជូនអ្នកជំងឺទៅសង្គ្រោះបានលឿន រហ័ស និងប្រកបដោយសុវត្ថិភាពខ្ពស់៕

រូបភាព

ទាក់ទងមកក្រុមការងារCMS ដើម្បីទទួលបានការប្រឹក្សាយោបល់ក្នុងការទៅពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យផាយ៉ាថៃ២ ជាមួយនឹងសេវាកម្មរបស់យើងរួមមាន៖

✅ សេវាយន្តហោះសង្គ្រោះបន្ទាន់ រថយន្តពេទ្យដឹកអ្នកជម្ងឺ

✅ ការណាត់ជួបវេជ្ជបណ្ឌិត និងមន្ទីរពេទ្យនានា

✅ កក់សណ្ឋាគារ ទិញសំបុត្រយន្តហោះ

✅ សេវាអ្នកបកប្រែ និង សម្របសម្រួលក្នុងមន្ទីរពេទ្យ

------

👉 Book now: https://t.me/K_airambulance

👉 Follow us: https://t.me/KAirambulances

------

លេខទូរស័ព្ទ៖ (+855) 93 600 745 / 16 933 994

អ៊ីម៉ែល៖  [email protected]

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]