ទីបំផុតម្ចាស់ពានរង្វាន់សម្រាប់កម្មវិធីកម្រិតថ្នាក់ពិភពលោក Beat The Best រដូវកាលទី២ គឺត្រូវបានស្វែងរកឃើញជាផ្លូវការហើយនោះគឺ លីន សោម៉ា ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លទ្ធផលមិនក្បត់ការខំប្រឹង នេះជាការយល់ឃើញ និងការសម្រេចចិត្តយ៉ាងសុក្រិតពីទស្សនិកជន ដែលជាគណៈកម្មការទី៥ ជាអ្នកផ្ញើរសារដោយផ្ទាល់ ផ្ដល់អោយបេក្ខនារីរូបនេះឈានដល់ចំណុចកំពូល ក្លាយជាម្ចាស់ពានស្រីថ្មីក្នុងប្រវត្តិសាស្ត្រប្រឡងចម្រៀងថ្មីប្រចាំឆ្នាំ ២០២៤ នេះ ។

រូបភាព

ទិដ្ឋភាពនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គឺមានការអញ្ជើញចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត ភ័ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកឧកញ៉ា អ៊ឹង ឆៃ ងួន និងលោកជំទាវ ព្រមទាំងវត្តមានរបស់ថ្នាក់ដឹងនាំជាច្រើនរូបតំណាងអោយក្រុមហ៊ុនស្រាបៀរ GANZBERG និងទស្សនិកជនយ៉ាងច្រើនកុះករពេញស្ទូឌីយោផ្សាយរបស់ទូរទស្សន៍ហង្សមាស HDTV ។

រូបភាព

យ៉ាងណាមិញ ទស្សនិកជនជាច្រើនក៏បានអបអរសាទរដល់ លីន សោម៉ា ដែលបានខិតខំប្រឹងប្រែងទោះធ្លាប់បរាជ័យច្រើនដង ដោយអ្នកគាំទ្រសង្ឃឹមថាថ្ងៃមុន នាងនឹងកាន់តែលេចធ្លោក្នុងសិល្បៈ តាមរយៈបទចម្រៀងថ្មីផ្ទាល់ខ្លួនក្នុងផលិតកម្មរស្មីហង្សមាស និងតាមការប្រគំតន្ត្រីធំៗនានានៅតាមបណ្ដាខេត្ត រាជធានីផងដែរ ។

រូបភាព

គួរបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងកម្រិតថ្នាក់ពិភពលោក Beat The Best រដូវកាលទី២ ដែលនាំមកជូនដោយស្រាបៀរ GANZBERG, Boostrong Power Plus, Idol Strawberry Drink និងតែទឹកឃ្មុំ Freshy គឺទទួលបានទឹកប្រាក់ចំនួន ២ម៉ឺន ៤ពាន់ដុល្លា ។ ហើយមើលបេក្ខជន ៣រូបផ្សេងទៀត ក៏ទទួលបានទឹកប្រាក់ក្នុងម្នាក់ ១ពាន់ដុល្លា ផងដែរ។ ពួកគេក៏មានសមត្ថភាពលេចធ្លោមិនធម្មតារួមមាន បេក្ខនារី យ៉ាង ចាន់រតនា បេក្ខជន ភុន សុភ័ក្រ និង បេក្ខជន លីម ឧត្តម ។ អ្នកទាំង ៣រូបក៏បានសាងភាពអស្ចារ្យ ធ្វើអោយវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើកជាមួយការសម្ដែងទាំងការច្រៀងទោល និងការច្រៀងជាគូផងដែរ ៕

រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]