ពិតជាអស្ចារ្យ! ប្រូម៉ូសិនMid Year Sale! បញ្ចុះតម្លៃរហូតដល់ ៧០%ពីហាងល្បីៗជាង៤00ហាង នៅផ្សារទំនើប អ៊ីអន ម៉លទាំងបីសាខាចាប់ពីថ្ងៃទី០៧-១៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងអំឡុងពេលប្រូម៉ូសិននេះ ក៏មានការរៀបចំកម្មវិធីកម្សាន្តសប្បាយៗ ព្រមទាំងមានការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតិថិជននឹងមានឱកាសឈ្នះរង្វាន់ភ្លាមៗសរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ ដោយគ្រាន់តែចំណាយទឹកប្រាក់៣៥ដុល្លារ រួចយកវិក្កយបត្រមកប្ដូរនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដីទល់មុខហាងKrispy Kreme ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ជាន់ផ្ទាល់ដីGrass Area ជិតហាងECCO ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤។

រូបភាព

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ផ្សារទំនើប អ៊ីអន ម៉លបាននាំយកហ្គេមកម្សាន្តថ្មីសម្រាប់ទទួលអតិថិជននាអំឡុងពេលប្រូម៉ូសិននេះ គឺការលេងចុះចាប់តុក្កតា។ អតិថិជននឹងមានឱកាសចូលរួមក្នុងការលេងចុះចាប់តុក្កតានេះ​ ដោយគ្រាន់តែប្ដូរវិក្កយបត្រដែលមានទឹកប្រាក់២៥ដុល្លារ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី Lively Plaza Sweet Zone ថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០២៤​ និងនៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ជាន់ផ្ទាល់ដី Grand Plaza ថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ក៏មានកម្មវិធី Lucky Draw ចាប់ពីថ្ងៃទី១៥-១៨ ខែមិថុនា ឆ្នាំ២០២៤ និងមានការប្រគុំតន្ត្រី M2M Concert ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។

រូបភាព

ចំណែកឯនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី អតិថិជនក៏អាចមានឱកាសលេងចូលចាប់Voucherជាច្រើនផងដែរដោយចំណាយត្រឹមតែ​២៥ដុល្លារ ចាប់ពីថ្ងៃទី៨-៩ និង១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ នៅជាន់ទី១ ទល់មុខកន្លែងផ្តល់ពត៌មាន។

រូបភាព

តោះ រីករាយជាមួយនឹងហ្គេមកម្សាន្តថ្មីការលេងចុះចាប់តុក្កតា និងកុំភ្លេចមកស៊បភីងជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃដ៏អស្ចារ្យនេះ។ ជួបគ្នានៅក្នុងព្រឹត្តិការណ៍ Mid Year Sale របស់ផ្សារទំនើប អ៊ីអន ម៉លទាំងអស់គ្នា!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]