កូរ៉េខាងត្បូង៖ សមាជិកពីររូប របស់ក្រុមតារាចម្រៀងប្រុសរបស់ប្រទេសកូរ៉េខាងត្បូង NCT គឺ Haechan និង Johnny ត្រូវបានចោទប្រកាន់ថា ពួកគេបានមានទំនាក់ទំនងផ្លូវកាយជាមួយនឹង នារីជនជាតិជប៉ុនបីនាក់ ដែលក្នុងនោះពីរនាក់គឺជាអ្នកគាំទ្ររបស់ NCT ផ្ទាល់។

Johnny  និង Haechan
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក្យចចាមអារ៉ាមនេះបានផ្ទុះឡើងក្រោយម្ចាស់គណនីឈ្មោះថា @kira_ceo_main បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានអះអាងថាសមាជិក NCT ទាំងពីររូបបានស្នាក់នៅសណ្ឋាគារ ដើម្បីណាត់ចួបនារីៗទាំងនោះ ដែលគណនីនេះ ជាគណនីបង្ហោះពីជីវិតពេលរាត្រីរបស់ជនជាតិជប៉ុន ដែលមានខ្សែបណ្ដាញច្រើនជាមួយនឹងស្រីៗរកស៊ីផ្លូវភេទ។

Johnny និង Haechan

នៅក្នុងការបង្ហោះមួយនោះបានអះអាងថា Haechan និង Johnny បានទៅណាត់ចួបជាមួយនឹងនារីជប៉ុន៣នាក់ ដែលមានម្នាក់ក្នុងនោះចជាតួកុនផង បន្ទាប់មកក៏ត្រូវលុបចោលវិញ។

Johnny និង Haechan

ដោយឡែក គណនី @lv999_V បានបង្ហោះរូបភាពនារីម្នាក់បានបង្ហាញសោបន្ទប់នៅសណ្ឋាគារ Capitol Hotel Tokyo ជាកន្លែងសមាជិក NCT ទាំងពីរស្នាក់នៅ ជាមួយនឹងរូបភាពបុរសពីររូបដែលគេសង្ស័យថាជាអ្នកទាំងពីរ កំពុងឈរជាមួយនឹងនារីទាំងបី៕  

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]