បរទេស៖ តារាចម្រៀង Jennifer Lopez និងស្វាមី ដែលជាតារាសម្ដែង លោក Ben Affleck បានបង្ហាញសកម្មភាពដ៏ផ្អែមល្ហែម ថើបថ្ពាល់គ្នា ពេលទៅមើលកូនប្រុស Ben លេងបាល់បោះ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Jennifer Lopez បានជួបស្វាមីរបស់នាង កាលពីថ្ងៃអាទិត្យ ហើយបានថើបថ្ពាល់ស្វាមីយ៉ាងល្អូកល្អឺន។ អាចនិយាយបានថា ក្នុងរយៈពេលបីខែមកនេះ នេះជាលើកទីមួយហើយ ដែលគូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញមានកាយវិការស្និទ្ធស្នាលបែបនេះ នៅទីសាធារណៈ។
កាលពីចុងសប្តាហ៍មុន តារាចម្រៀងវ័យ ៥៤ ឆ្នាំរូបនេះ បានប្រកាសលុបចោលដំណើរកម្សាន្តរដូវក្ដៅរបស់ខ្លួន។ ខណៈដែលអ្នករៀបចំដំណើរកម្សាន្តបាននិយាយថា Jennifer Lopez ចង់ចំណាយពេលជាមួយគ្រួសារ កូនៗ និងមិត្តភក្តិជិតស្និទ្ធរបស់នាង។ ហើយកាលពីមុនពេលនោះ តារាស្រីរូបនេះ និង ស្វាមី ត្រូវបានជាប់គាំង នៅក្នុងពាក្យចចាមអារ៉ាមអំពីការបែកបាក់គ្នា ហើយស្វាមីក៏បានជួលផ្ទះឯកជនមួយកាលពីខែមុន។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]