កូរ៉េខាងត្បូង៖ នរណាៗក៏ស្គាល់ Rosé ជាសមាជិកក្រុមចម្រៀងនារី BLACKPINK ដ៏ល្បីល្បាញ ដែលមានសំឡេងពីរោះរណ្ដំ ព្រមទាំងរាងរៅដ៏ស្វ៊ែលស្អាត បង្កប់ដោយចង្កេះតូចមួយក្ដាប់។
ប៉ុន្តែថ្មីៗនេះ អ្នកគាំទ្រមានការព្រួយបារម្ភចំពោះសុខភាពតារាស្រីរូបនេះ ក្រោយពីមានការបង្ហោះវីដេអូក្រោយឆាកនៃការថតផ្សាយអ្វីមួយ ដែលបានបង្ហាញរូបរាងដ៏ស្គមស្គាំងខ្លាំងជាងមុនរបស់នាង។
កាលពីពេលថ្មីៗទៅនេះ វីដេអូនោះត្រូវបានចែករំលែកពេញបណ្ដាញសង្គម ដោយ Rosé បានធ្វើសក់រួញៗយ៉ាងស្រស់ស្អាតនិងបានលេងជាមួយនឹងឆ្កែ ប៉ុន្តែនោះមិនមែនជាចំណុចចាប់អារម្មណ៍ទេ។ អ្នកគាំទ្របានចាប់អារម្មណ៍រូបរាងស្គមស្គាំងរបស់ជាមួយនឹងជើងដ៏តូច សឹងតែស្បែកដណ្ដប់ឆ្អឹង និងបានបង្ហាញក្ដីព្រួយបារម្ភ ដោយអ្នកខ្លះសុំឲ្យនាងថែរក្សាសុខភាពផងដែរ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]