កម្សាន្ត៖ កាលពីពេលថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាសម្ដែងស្រី Son Ye Jin បានចែករំលែកនូវរូបថតជាច្រើនសន្លឹក ដែលរូបភាពទាំងនេះ ត្រូវបានគេនិយាយថា ស្វាមីរបស់នាងលោក Hyun Bin គឺជាអ្នកថត ។

Son Ye Jin 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Son Ye Jin បានបង្ហោះសារជាមួយនឹងខ្លឹមសារថា «យប់ថ្ងៃសៅរ៍ ជូនពរឲ្យអ្នកទាំងអស់គ្នាមានក្ដីសុខ»។ ហើយតាមរយៈរូបភាពដែលបានចែករំលែកដោយ Son Ye Jin នោះ គេអាចសង្កេតឃើញថា តារាស្រី និងស្វាមី ហាក់ដូចជាឆ្លៀតពេលចុងសប្តាហ៍ ដើម្បីចេញទៅដើរលេងជាលក្ខណៈឯកជន។

Son Ye Jin 

ក្នុងរូបភាពនោះ តារាសម្ដែងស្រីរូបនេះ បានតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់សាមញ្ញ ជាមួយនឹងឈុតអាវដៃវែងពណ៌បៃតង លាយជាមួយនឹងមួកបែបយុវវ័យ បង្អួតសម្រស់ដ៏ស្រស់ស្អាត និងស្នាមញញឹមដ៏ស្រស់ស្រាយ ខណៈដែលរូបភាពទាំងនេះ ក៏ត្រូវបានហ្វេនៗសរសើរ ពីភាពទាក់ទាញរបស់នាង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin និងស្វាមី
Son Ye Jin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]