កូរ៉េខាងត្បូង៖ អតីតសមាជិកម្នាក់របស់ក្រុមចម្រៀងនារី T-ARA គឺ Ahreum ត្រូវបានប៉ូលិសចោទប្រកាន់ពីបទ ធ្វើបាបទីលើកូនខ្លួនឯង បន្ទាប់ពីឆ្លងកាត់ការស្រាវជ្រាវនិងស៉ើបអង្កេតរួចមក។
នាថ្ងៃទី៣ខែមិថុនាកន្លងទៅនេះ រឿងក្ដីរបស់ Ahreum ត្រូវបានបញ្ជូនទៅកាន់តុលាការ នេះបើយោងតាមការចុះផ្សាយរបស់ Dispatch ដោយប៉ូលិសពីតំបន់ Gyeonggi-do ចោទថានាងទុកក្មេង(កូនខ្លួនឯង)ចោល មិនខ្វល់ខ្វាយ ព្រមទាំងព្យាយាមដាក់ថ្នាំក្មេងមិនទាន់គ្រប់អាយុទៀតផង។
កាលពីមុន Ahreum បានចោទប្រកាន់ទៅកាន់អតីតស្វាមីរបស់នាងថាបានធ្វើបានកូនពួកគេដោយបានស្ដោះទឹកមាត់លើកូន ប៉ុន្តែប៉ូលិសពុំបានរកឃើញភ័ស្តុតាងអ្វីជាក់ស្ដែងទេទើបអតីតស្វាមីរួចផុតពីការចោទប្រកាន់នេះ និងបានប្ដឹងបកមកកាន់ Ahreum។
បន្ទាប់មកក៏មានការស្រាវជ្រាវឈានដល់ការឃុំខ្លួន Ahreum និងម្ដាយរបស់នាងដែលបានរួមគំនិតធ្វើបាបចៅខ្លួនឯងដែរ ដោយពេលនេះមិនអនុញ្ញាតឲ្យពួកគេចូលទៅក្នុងផ្ទះ ឬទៅជិតក្មេងម្នាក់នោះឡើយ ដោយប៉ូលិសបានរកឃើញថាក្មេងនេះហាក់ត្រូវបាននាងគំរាមកំហែង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]