គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ រមណីយដ្ឋានអង្គរ រកបានប្រាក់ចំណូលជាង ២២លានដុល្លារអាមេរិក កើនឡើងខ្ពស់ប្រមាណ ៣៨% នឹងពេលដូចគ្នាកាលពីឆ្នាំមុន។ 

បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងថា រយៈពេល ៥ខែដំបូង ឆ្នាំ ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិជាង ៤៧ម៉ឺននាក់ ដែលរកប្រាក់ចំណូលបានជាង ២២លានដុល្លារអាមេរិក ហើយក្នុងនោះទឹកប្រាក់ជាង ៩សែនដុល្លារអាមេរិក ត្រូវបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ផា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងខែឧសភា ឆ្នាំ ២០២៤នេះ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានជាង ៥ម៉ឺន ដោយផ្តល់ចំណូលជាង ២លាន ២សែនដុល្លារអាមេរិក កើនឡើងជាង ១២%។សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារអាមេរិក។

ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបានជាង ៥៥ម៉ឺនដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស៕

រូបភាព
សេចក្តីជូនដំណឹង

  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]