កូរ៉េខាងត្បូង៖ នៅថ្ងៃទី 2 ខែមិថុនា ការបង្ហោះមួយដែលបានសរសេរថា "មើល Haechan និង Han Seo Hee" ត្រូវបានគេចាប់អារម្មណ៍ពេញបណ្ដាញសង្គម។ នៅក្នុងការបង្ហោះនោះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះរូបថតឆ្កែរបស់ Haechan ដែល Han Seo Hee បានបង្ហោះចូលទៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់នាង។

Han Seo Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់គណនីនោះបានបង្ហោះរឿងមួយទៀតដែលជារូបថតស្ក្រីន របស់ Han Seo Hee ដែលនាងបានបង្ហោះរូបថតនៃការសន្ទនាជាមួយនរណាម្នាក់ដែលត្រូវបានគេសង្ស័យថាជា Haechan ។ គួរបញ្ជាក់ដែរថា Han Seo Hee ជាអតីត Trainee ម្នាក់ ដែលនាងតែងតែមានពាក្យចចាអារាមទាក់ទងជាមួយតារាប្រុសល្បីៗ តែសុទ្ធតែមិនពិតទាំងអស់។

Han Seo Hee

ជាមួយគ្នានេះ អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ប្រតិកម្ម​នឹង​ការបង្ហោះ​នេះ ដោយ​មាន​មនុស្ស​ជា​ច្រើន​ចោទប្រកាន់ Han Seo Hee ថា​នាងព្យាយាម​ចង់បានការចាប់អារម្មណ៍។ រីឯ អ្នកគាំទ្រជាច្រើនរបស់ Haechan បានបដិសេធថាអ្នកទាំងពីរមិនបាននៅជាមួយគ្នា ហើយអះអាងថារូបថតរបស់ Haechan និងឆ្កែរបស់គាត់គឺតាំងពីយូរយារណាស់មកហើយ៕

ប្រភព​៖​ Koreaboo

Han Seo Hee
Haechan
Haechan
Haechan
Haechan
រូបភាពរបស់ Han Seo Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]