កម្សាន្ត៖ ជានិច្ចកាល ​​​​​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ​២០២១ សាន្ត កុសមៈ តែងតែបង្ហាញវត្តមាន នៅក្នុងកម្មវិធី​​ផ្សេងៗ មិនថាចូលរួមការបង្ហាញម៉ូដ ក៏ដូចជាការសម្តែងមុខ​កញ្ចក់​ទូរទស្សន៍ ដោយទទួលបានការកោតសរសើរពីសំណាក់មហាជន។

ជាក់ស្តែងកាលពីថ្មីៗនេះ​ នៅលើផេកផ្លូវការរបស់តារាស្រីរូបនេះ បានចែកចាយវីដេអូទៅនឹងការសម្តែង បកស្រាយចម្រៀងភាសារចិន មានចំណងជើង «孤独颂歌 - 陈文非» ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការបង្ហោះមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ក្រោយពីឃើញបែបនេះ ក៏មានអ្នកគាំទ្រ និងដូចជាមហាជនបានលើកឡើងមិនត្រឹមតែមានសំឡេងពីរោះរណ្តំនោះទេ កាយវិការដ៏រស់រវើក បូករួមទៅនឹង សម្រស់ ស្រស់សោភា បានធ្វើឲ្យវីដេអូ មានការគួរឲ្យចង់ទស្សនា ម្តងហើយម្តងទៀតជាខ្លាំង៕

ប្រភព៖: វីដេអូ

សាន្ត កុសមៈ
សាន្ត កុសមៈ
សាន្ត កុសមៈ
សាន្ត កុសមៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]