ខេត្តតាកែវ ៖ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន A9 CAM បានរៀបចំកម្មវិធីសប្បុរសធម៌ ក្រោមប្រធានបទ «បេសកកម្មស្នាមញញឹមកុមារ» ក្រោមវត្តមានលោក ឥន្ទ វិទូ ជំទប់ទី ១ ក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ, លោក ឃឹម ចន្ថន នាយកសាលាបឋមសិក្សា សិរីតំណាក់, លោក អ៊ុក ម៉ារិន្ទ ក្រុមប្រឹក្សា ខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ, លោក ប្រាក់ ឌី មេភូមិរង ខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ និងលោកស្រី មិត្ត ស្រីម៉ុម មកពីខាងយេនឌ័រ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមើលឃើញ អំពីភាពខ្វះខាតរបស់សាលា ដែលសព្វថ្ងៃមានសិស្សានុសិស្សដែលកំពុងសិក្សាជាង ២១៥ នាក់ កំពុងជួបការលំបាក និងត្រូវការជំនួយ ក្រុមហ៊ុន A9 CAM បាននាំយកនូវសម្ភារសិក្សាចំនួន ២១៥ ឈុត រួមមាន ៖ សៀវភៅសរសេរ ខ្មៅដៃ បន្ទាត់ ជ័រលុប និងប្រដាប់លេង រួមជាមួយសម្ភារមួយចំនួនធំសម្រាប់អ្នកគ្រូ លោកគ្រូ សម្រាប់បង្រៀនរួមមាន ៖ សៀវភៅរឿងនិទានចំណេះដឹងទូទៅ ហ្វីត ក្តាខៀន ក្រដាសរាម A4 ក្រដាសរាមពណ៌ A4 គូល័រផាត់ពណ៌ទឹក និងកន្ត្រៃ ប៊ិច ខ្មៅដៃ ជ័រលុប ជ័រកាវបិត កាតផ្លែឈើ កាតអក្សរ ផ្ទាំងគំនូរអក្សរបិតលើជញ្ចាំង និងសៀវភៅផាត់ពណ៌ ដើម្បីឱ្យពួកគាត់ទទួលបានឱកាស និងការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដើម្បីជាការលើកទឹកចិត្តឱ្យពួកគាត់ស្រលាញ់ការសិក្សា និងក្លាយជាបុគ្គលល្អនៅក្នុងសង្គមនាថ្ងៃអនាគត ។

រូបភាព

លោក ឃឹម ចន្ថន នាយកសាលាបឋមសិក្សា សិរីតំណាក់ បានប្រសាសន៍ថា ៖ ការនាំយកនូវសម្ភារសិក្សាសម្រាប់សិស្សនៅសាលាបឋមសិក្សា សិរីតំណាក់ របស់ក្រុមហ៊ុន A9 CAM បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យកុមារទទួលបាននូវក្តីស្រលាញ់ ក៏ដូចជាការជំរុញឱ្យកុមារស្រលាញ់នូវការសិក្សាផង ។ ក្នុងនោះលោកក៏មានប្រសាសន៍បន្ថែមទៀតថា ៖ សាលាបឋមសិក្សា សិរីតំណាក់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងធំ ខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ពិតជាមានការខ្វះខាត និងជួបការលំបាកជាខ្លាំង លោកបានសំណូមពរដល់សាធារណជន និងសប្បុរជនទាំងអស់ ជួយដល់សាលា ដោយបរិច្ចាគជាសម្ភារសិក្សាក៏បាន ជាថវិកាក៏បាន តាមការពេញចិត្ត ។

រូបភាព

ក្រៅពីការឧបត្ថម្ភ សម្ភារសិក្សា បុគ្គលិក A9 CAM ក៏បានសំណេះសំណាលជាមួយក្មេងៗ និងបានលេងល្បែងកម្សាន្តសប្បាយៗជាមួយក្មេងៗ ដូចជាលេងហ្គេម ទំពាំង ឬស្សី និងការបំបែកជាក្រុមតូចៗ ចែករំលែកចំណេះដឹង និងហត្ថកម្ម បង្ហាញនូវសេចក្តីស្រលាញ់ ក៏ដូចជាការកែច្នៃបត់បេះដូង និងការផាត់ពណ៌ជាដើម ប្រកបដោយស្នាមញញឹម និងភាពរីករាយ ។

រូបភាព

ក្នុងនោះផងដែរ ក្រុមការងារ A9 CAM ទាំងអស់ពិតជាមានអារម្មណ៍រីករាយ និងក្ដុកក្ដួលជាខ្លាំងនៅពេលដែលបានឃើញស្នាមញញឹមដ៏បរិសុទ្ធ និងភាពរីករាយរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សា សិរីតំណាក់ ទាំងអស់ ។ នាពេលអនាគត ក្រុមហ៊ុន A9 CAM នឹងបន្តរក្សា និងការជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពសប្បុរសធម៌ ជួយដល់អ្នកដែលកំពុងជួបការខ្វះខាត និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព និងតាមលទ្ធភាពដែលអាចធ្វើបាន ព្រោះថា «នៅពេលដែលក្តីស្រលាញ់ត្រូវបានផ្តល់ឱ្យគ្នាដោយការជួយគ្នា នោះក្ដីស្រលាញ់នឹងស្ថិតស្ថេររហូតទៅ» ។

រូបភាព

គួរបញ្ជាក់ផងដែរថា ៖ A9 CAM គឺជាវេទិកាកម្សាន្តដែលអនុញ្ញាតឱ្យមនុស្សគ្រប់រូបរកបាននូវប្រាក់ចំណូលបន្ថែម និងជាវេទិកាសុវត្ថិភាព និងមានទំនុកចិត្ត ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ចង់បង្កើតអាខោនសម្រាប់លេងកំសាន្តសូមទាក់ទងមកតាមរយៈ៖

Telegram: https://t.me/A9_24h

Website: https://h5.a9cam.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]