កម្សាន្ត៖ ក្រោយចែកផ្លូវគ្នាជាមួយផលិតកម្ម YG Entertainment មក Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK តែងតែចេញមកបង្ហាញអ្នកគាំទ្រនូវជីវិតដ៏ស៊ីវិល័យរបស់នាង ជាមួយនឹងលោក Frederic Arnault ដែលត្រូវបានគេសង្ស័យថាជាមិត្តប្រុស។

 Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Lisa ក៏បានចូលរួមពិធីជប់លៀងជាមួយបណ្ដាអ្នកជំនួញនិងអ្នកអភិជននានា ទន្ទឹមនឹងក្លាយជាម្ចាស់ផលិតកម្មថ្មីឈ្មោះថា LLOUD ហើយថ្មីៗនេះ បន្ទាប់ពីចូលរួមពិធីជប់លៀងនៅលើទូក Yatch ឯម៉ូណាកូ Lisa បានបង្ហាញខ្លួនសាជាថ្មីនៅឯសមុទ្រ។

 Lisa 

ក្នុងរូបភាពដែលនាងបានចែកចាយនៅលើបណ្ដាញសង្គម តារាចម្រៀងស្រីសញ្ជាតិថៃរូបនេះបានស្លៀកខោខោប៊យពណ៌ប្រផេះគូជាមួយនឹងអាវយឺតពណ៌ស ចងចង្កេះគួចខើចឡើងទៅលើបញ្ចេញក្បាលពោះដ៏រាបស្មើនិងស្រស់ស្អាតរបស់នាងជាមួយនឹងស្ទាលយ៍កាច់រាងដ៏ស្រស់ស្អាត។

 Lisa 

បន្ទាប់ពីបានឃើញរូបភាពនេះហើយ អ្នកគាំទ្រនាំគ្នាបញ្ចេញមតិកោតសរសើរពីរាងដ៏ស្លីម ចង្កេះមួយក្ដាប់របស់នាង ព្រមទាំងការតុបតែងខ្លួនបែបសាមញ្ញតែជះចំហាយអភិជនផងដែរ៕  

 Lisa 
 Lisa 
រូបភាពថ្មីរបស់ Lisa 
រូបភាពថ្មីរបស់ Lisa 
រូបភាពថ្មីរបស់ Lisa 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]