កម្សាន្ត៖ តារាចម្រៀង Rain បានចេញមករៀបរាប់ថា ខ្លួនត្រូវបានភរិយា Kim Tae Hee បដិសេធម្តងហើយម្តងទៀត នៅពេលដែល រូបលោកបានសារភាពស្នេហ៍ទៅកាន់នាង ហើយបានចំណាយពេលមួយឆ្នាំ ដើម្បីអញ្ជើញនាងទៅញ៉ាំអាហារ។

Rain និងភរិយា Kim Tae Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបង្ហាញខ្លួន នៅលើ YouTube Channel របស់ Shin Dong Yup តារាចម្រៀង Rain បាននិយាយថា រូបលោកបានជួប Kim Tae Hee ជាលើកដំបូង ពេលកំពុងថតផ្សាយពាណិជ្ជកម្ម។ តារា​ចម្រៀង​រូប​នេះ ​បាន​ទទួល​ស្គាល់​ថា ដំបូង​ឡើយ​ ខ្លួនមិន​បាន​ចាត់​ទុក​នាង​ជា​មនុស្ស​ដែលត្រូវចិត្តទេ ហើយ​នាង​ក៏​មាន​អារម្មណ៍​ដូច​គ្នាបែបនេះ​ចំពោះលោក។ តែនៅពេលដែលបានបង្ហាញចំណាប់អារម្មណ៍ Kim Tae Hee បាននិយាយថា នាងចូលចិត្តបុរសសង្ហា ហើយបដិសេធដោយត្រង់ៗ។ នាង​បាន​និយាយ​ថា ​រូបលោក​មិន​មែន​ជា​ប្រភេទ​ ដែលនាងចូលចិត្តទេ។ ដោយ​មិន​អស់ចិត្ត Rain បាន​សុំ​លេខ​ទូរសព្ទ​របស់ Tae Hee ហើយ​បាន​ទូរស័ព្ទ​ទៅ​នាង ដោយ​អញ្ជើញ​នាង​ទៅ​ញ៉ាំ​អាហារ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត។

Rain និងភរិយា Kim Tae Hee

ក្នុងនោះដែរ Rain បានរំលឹកថា «នៅពេលនោះ ការបដិសេធឥតឈប់ឈររបស់នាង បានធ្វើឱ្យខ្ញុំមានមោទនភាព។ ខ្ញុំគិតថា ហេតុអ្វី? ខ្ញុំក៏ជាមនុស្សចិត្តល្អដែរ? ខ្ញុំថែមទាំងបានព្យាយាមប្រើរឿងនៃការបម្រើយោធាជាអានុភាព ហើយបានសួរថាតើ យើងអាចជួបគ្នាបានទេ? មុន​ពេល​ខ្ញុំ​ចុះ​ឈ្មោះ ប៉ុន្តែ​នាង​នៅ​តែ​និយាយ​ថា ​ទេ»។

Rain 

ទោះយ៉ាងណាក៏ដោយ ប្រហែលមួយឆ្នាំក្រោយមក ពេលកំពុងបំពេញកាតព្វកិច្ចយោធា Rain បានបន្តផ្ញើសារទៅកាន់ Kim Tae Hee ។ ហើយវាបានផ្លាស់ប្តូរទំនាក់ទំនងរបស់ពួកគេ ដោយតារាប្រុសរូបនេះ បានឆ្លៀតឱកាសសុំនាងចេញម្តងទៀត ដោយស្នើឱ្យជួប​ ពេលអាហារពេលល្ងាច នៅពេលឈប់សម្រាក។ លើក​នេះ Tae Hee បាន​យល់​ស្រប​ជា​ការ​ចាប់​ផ្តើម​ទំនាក់​ទំនង​របស់​ពួក​គេ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Rain 
Kim Tae Hee
Kim Tae Hee
Rain និងភរិយា Kim Tae Hee
Rain និងភរិយា Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]