ចិន៖ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯព្រលានយន្តហោះមួយនៅប្រទេសចិន បន្ទាប់ពីលោក Xu Minghao ឬ The8 ជាសមាជិកក្រុមចម្រៀងបុរសរបស់កូរ៉េ Seventeen បានបង្ហាញខ្លួននៅទីនោះ។

Xu Minghao ឬ The8
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពល្បីល្បាញរបស់លោកបានធ្វើឲ្យមានអ្នកគាំទ្រជាច្រើនចាំថតរូបនិងទទួលរាក់ទាក់ ប៉ុន្តែមានអ្នកគាំទ្រមួយចំនួនបានព្យាយាមថតឯកសារនិងព័ត៌មានផ្ទាល់ខ្លួននៅក្នុងលិខិតឆ្លងដែនរបស់លោក ដែលជាទង្វើមួយរំលោភបំពានដល់សិទ្ធិផ្ទាល់ខ្លួនរបស់លោកជាខ្លាំង។

Xu Minghao ឬ The8

ភ្លាមៗនោះ លោក Xu Minghao បានចង្អុលមុខអ្នកគាំទ្រខិលខូចទាំងនោះគាប់ចួនពួកគេបានលើកទូរស័ព្ទថតវីដេអូ ដែលធ្វើឲ្យមានការយល់ច្រឡំជាច្រើនបានកើតឡើង ដោយអ្នកខ្លះថែមទាំងលាបពណ៌ថាលោកជាមនុស្សគ្មានសីលធម៌ និងបង្កាច់​​​បង្ខូច​​កេរ្តិ៍​​ឈ្មោះលោក ទៀតផង ប៉ុន្តែខាងផលិតកម្ម Xing Can Sheng Shi ជាអ្នកគ្រប់គ្រងសកម្មភាព Minghao នៅប្រទេសចិន បានចេញមកបកស្រាយថា The8 ឬ Minghao ត្រូវរំលោភបំពានសិទ្ធិផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ៕  

Xu Minghao ឬ The8
Xu Minghao ឬ The8
Xu Minghao ឬ The8
Xu Minghao ឬ The8
វីដេអូ

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]