កម្សាន្ត៖ អាចនិយាយបានថា បន្ទាប់ពីត្រូវបានមិត្តប្រុសសុំរៀបការរួចមក តារាសម្ដែងស្រី Matt Peeranee កាន់តែត្រូវបានហ្វេនៗជាច្រើន តាមដាន ជាពិសេស រួមជាមួយនឹងការបង្ហាញពីភាពផ្អែមល្ហែម ដែលនាងបានបង្ហោះ នៅលើបណ្ដាញសង្គម ឲ្យអ្នករាល់គ្នាអបអរសាទរជាមួយគ្នា ផងដែរ។
យ៉ាងណាមិញ ក្រោយពីបានណែនាំមិត្តប្រុស និងជាអនាគតកូនកំលោះទៀតនោះ ថ្មីៗនេះ តារាសម្ដែងស្រី Matt Peeranee ក៏បានបន្តបញ្ចេញភាពផ្អែមល្ហែមជាបន្តបន្ទាប់ ដោយបានបង្ហោះរូបខ្លួនឯងជាមួយមិត្តប្រុស បង្ហាញពីការកម្សាន្តជាមួយគ្នា ពោរពេញដោយភាពផ្អែមល្ហែម និងគួរឲ្យស្រលាញ់ ទៀតផង។
ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រជាច្រើន បានបង្ហាញពីការពេញចិត្ត និងចូលរួមអបអរជាមួយនាង ដោយបានឃើញពីក្ដីសុខរបស់តារាស្រីរូបនេះ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]