បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជាមក គិតមកដល់ម៉ោង​ ៥:០០​ព្រឹក​ ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០២៤នេះ មានសប្បុរសជនចំនួន ៩៩.៩៦៥​ នាក់បានមកបរិច្ចាគ​ ដោយទទួលបានថវិកាសរុបជាចំនួន​ ១.១៦៤.០៤៧ ដុល្លារអាម៉េរិក

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបរិច្ចាគថវិកានេះ ទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជនដែលជាថ្នាក់ដឹកនាំ, ភរិយាថ្នាក់ដឹកនាំ និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ យ៉ាងផុលផុស។

សូមជំរាបថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារ អន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តីច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា។

សូមបញ្ជាក់ជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។

សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ, ត្រូវស្កែន QR Code ដូចមានក្នុងរូបខាងក្រោម រឺតាមរយៈលេខគណនីធនាគារ អេស៊ីលីដា ជាប្រាក់រៀល៖ 0001-0341273813 និងគណនីធនាគារ អេស៊ីលីដា ជាប្រាក់ដុល្លារ៖ 0001-0341273824 ក៏បាន ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]