កម្សាន្ត៖ កាលពីថ្មីៗនេះ​ ផ្ទុះការភ្ញាក់ផ្អើលទៅលើតារាសម្ដែងប្រុសវ័យ ៤៧ឆ្នាំ លោក Jerry Yan ដែលគ្រប់គ្នាស្គាល់ថា ជាតួអង្គ តៅមិញសឺ ជំនាន់ឆ្នាំ២០០០។ ជាមួយគ្នានេះ គេបានឃើញរូបថត​ដែល​មិន​បាន​កែ​សម្រួល ​ធ្វើ​ឱ្យ​អ្នក​ប្រើ​អ៊ីនធឺណិត​ខក​ចិត្ត​ ព្រោះ​ធ្លាប់​តែឃើញ​សម្រស់តារាប្រុសរូបនេះ មើលទៅ​ក្មេង លើនេះបែរជាផ្ទុយស្រឡះ។

Jerry Yan
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Jerry Yan នៅតែមានប្រជាប្រិយភាពល្បីល្បាញដោយសារតែសម្រស់របស់លោកនៅតែក្មេងជាងវ័យ ហើយលោកនៅតែរក្សាតំណែងជាតួឯកប្រុសដ៏ដែល។ ប៉ុន្តែ​រូបថត​ដែល​មិនបានកែ បានបង្ហាញពីការសាច់មុខជ្រាវជ្រួញរបស់ Jerry ដោយ​ធ្វើឲ្យគេគិតថា ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែប្រែប្រួល—សូម្បី​តែ Prince Charming។

Jerry Yan

អ្នក​គាំទ្រ​ម្នាក់​បាន​ថត​រូប​បិទ​មុខ​របស់ Jerry ដែល​មិន​ទាន់​បាន​កែ​សម្រួល​អំឡុង​ពេល​ព្រឹត្តិការណ៍​មួយ​ក្នុង​ប្រទេស​ចិន។ គេបានឃើញស្បែករបស់ Jerry មានសភាពគ្រើមខ្លាំង ហើយអ្នកប្រើប្រាស់អនឡាញបាននិយាយថា ស្បែករបស់គាត់ "មើលទៅស្រអាប់ជាងធម្មតា"។

Jerry Yan

ពួកគេបាននិយាយថា វាជារូបភាពដែលលោក Jerry បានបង្ហោះកាលពីមុននៅលើគណនី Weibo របស់គាត់ នៅពេលដែលគេឃើញគាត់ចូលរួមក្នុងព្រឹត្តិការណ៍ក្រុមហ៊ុនថែរក្សាស្បែករបស់ប្រទេសជប៉ុន។

នៅពេលដែលពួកគេដឹងថា Jerry មិន "ល្អឥតខ្ចោះ" ដូចដែលពួកគេបានសន្មត់ អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានសម្តែងការខកចិត្ត។ អ្នកប្រើប្រាស់ម្នាក់បានស្រែកថ្ងូរដោយសរសេរថា Jerry Yan តែងតែបិទបាំងមុខមាត់ធម្មជាតិរបស់ខ្លួន។

Jerry Yan

យ៉ាងណាមិញ មតិភាគច្រើនបានចេញការពារវិញថា ទោះបីជាយ៉ាងណាក៏​ តារាប្រុសរូបនេះ នៅតែស្រស់សង្ហារ និងក្មេង បើប្រៀបធៀបទៅនឹងបុរសទូទៅដែលមានអាយុក្បែរ៥០ឆ្នាំ៕

ប្រភព៖ Ryeflix

Jerry Yan
Jerry Yan
Jerry Yan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]