កូរ៉េខាងត្បូង៖ ត្បិតថាក្រុមចម្រៀងនារីកូរ៉េ Kiss of Life ទើបតែបង្ហាញខ្លួននៅលើឆាកតន្ត្រីបានរយៈពេលមួយឆ្នាំមែន តែទាំងបទចម្រៀង និងប្រជាប្រិយភាពរបស់សមាជិកទាំងបួនរូបគឺពិតជាកើនឡើងគួរឲ្យកត់សម្គាល់។

Kiss of Life 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ មានការជជែកវែកញែកពីសមាជិក Natty របស់ក្រុម Kiss of Life នេះបន្ទាប់ពីអ្នកគាំទ្របានឃើញរូបរាងដ៏ស្រស់ស្អាត បែបនាឡិកាខ្សាច់របស់តារាចម្រៀងស្រីរូបនេះ។

 Natty

រូបថតជាច្រើនសន្លឹកចេញពីកម្មវិធីចុះហត្ថលេខាឲ្យអ្នកគាំទ្រ របស់ Kiss of Life បានបង្ហាញរូបភាព Natty ជាមួយនឹងអាវយឺតពណ៌ប្រផេះដៃខ្លីបែប Crop Top បញ្ចេញក្បាលពោះដ៏ស្រស់ស្អាត ជាមួយនឹងខោខោប៊យខ្លីរឹបរាងបញ្ចេញភ្លៅ ដែលពិតជាមើលទៅស្រស់ស្អាតនិងទាក់ទាញមែនទែន។

 Natty

ស្របគ្នានឹងភាពលេចធ្លោរបស់នាងនោះ អ្នកគាំទ្រមានការកោតសរសើរថា Natty ពិតជាមានរាងស្អាតបែងចង្កេះតូចនិងភ្លៅស្រឡូន មើលទៅគឺជារាងនាឡិកាខ្សាច់ដែលស្រីៗប្រាថ្នា ដោយពួកគេបាននិយាយថា នាងមិនត្រឹមតែមានសមត្ថភាពច្រៀងរាំពីរោះទេតែក៏មានរូបរាងកាយដ៏ទាក់ទាញផងដែរ៕  

 Natty
 Natty
រូបភាពថ្មីរបស់ Natty
រូបភាពថ្មីរបស់ Natty

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]