កូរ៉េខាងត្បូង៖ ក្រោយទាមទារភាពស្អាតស្អំពាក់ព័ន្ធនឹងរឿងអាស្រូវគ្រឿងញៀនរួចមក តារាចម្រៀងប្រុសដ៏ល្បីឈ្មោះរបស់ BigBang គឺ G-Dragon បានបង្ហាញមុខនៅក្នុងកម្មវិធីផ្លូវការមួយដោយទឹកមុខ ពោរពេញដោយស្នាមញញិម បន្ទាប់ពីត្រូវបានតែងតាំងជាសាស្ត្រាចារ្យ។

G-Dragon នឹងចូលរួមបង្រៀនក្នុងវគ្គសិក្សាមួយរបស់ KAIST ដែលបង្កើតឡើងដោយ គណៈកម្មការវិទ្យាសាស្ត្រជាតិនិងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា។ រូបគេត្រូវបង្រៀនរយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៦ ដោយផ្ដោតសំខាន់ទៅលើការបង្រៀនទាក់ទងនឹងការអភិវឌ្ឍទាក់ទងនឹងបច្ចេកវិទ្យាថ្មី បញ្ចូលទៅក្នុងវិស័យវប្បធម៌របស់កូរ៉េ ដើម្បីពង្រឹងវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ។

ក្នុងនោះ កាលពីថ្ងៃទី៥ខែមិថុនាកន្លងទៅនេះ G-Dragon ដែលជាទូតសុឆន្ទៈរបស់ KAIST ដែរនោះបានចូលរួមកម្មវិធី "Innovative Korea ឆ្នាំ២០២៤" ដោយថែមទាំងបានទទួលការតែងតាំងជាសាស្ត្រចារ្យពិសេសរបស់ KAIST ផងដែរ៕






G-DRAGON being playful around KAIST President Lee Kwang-hyung and Galaxy Corporation CEO Choi Yong-ho.
— G-DRAGON INTERNATIONAL (@gdragonintl) June 5, 2024
G-DRAGON ICON OF INNOVATION#GDRAGON_InnovateKR2024#GDRAGONxKAIST#지드래곤 @IBGDRGN pic.twitter.com/e6850owYnk
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]