កម្សាន្ត៖ តារាសម្ដែង Angelina Jolie បានរៀបចំថ្ងៃខួបកំណើតយ៉ាងសាមញ្ញ នៅផ្ទះជាមួយកូនៗទាំងប្រាំមួយនាក់ កាលពីថ្ងៃទី ៤ ខែមិថុនា ខណៈពេលដែលនាង និងអតីតស្វាមី កំពុងមានភាពចម្រូងចម្រាសក្នុងបណ្តឹងទ្រព្យសម្បត្តិ។
តាមរយៈប្រភពមួយ ពី ET បានលើកឡើងថា Angelina បានប្រារព្ធខួបកំណើតរបស់ខ្លួន ដ៏ស្ងប់ស្ងាត់នៅផ្ទះ ជាមួយនឹងកូនៗរបស់នាង សមាជិកគ្រួសារ បានចំណាយពេលពេញមួយថ្ងៃយ៉ាងសប្បាយរីករាយ។
Angelina Jolie មានកូនចំនួន ៦ នាក់ក្នុងនោះមាន Maddox អាយុ ២២ ឆ្នាំ Pax Thien អាយុ ២០ ឆ្នាំ Zahara អាយុ ១៩ ឆ្នាំ Shiloh អាយុ ១៨ ឆ្នាំ និងកូនភ្លោះ Vivienne - Knox អាយុ ១៥ ឆ្នាំ។ ហើយកូនៗទាំងអស់ រស់នៅជាមួយ Angelina ក្នុងវិមានតម្លៃ ២៥ លានដុល្លារក្នុងទីក្រុង Los Angeles ដែលមានសួនច្បារ និងអាងហែលទឹកដ៏ធំមួយ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]