កូរ៉េខាងត្បូង៖ ថ្មីត្បិតចាកចេញពីផលិតកម្ម YG Entertainment ហើយក្ដីតែ Lisa ជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំង។
នាងបានប្រកាសបើកផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា LLOUD ខណៈដែលអ្នកគាំទ្រកំពុងតែរង់ចាំការវិលត្រឡប់មកឆាកតន្ត្រីវិញរបស់នាងព្រោះ អាល់ប៊ុមចុងក្រោយគេរបស់ BLACKPINK មានឈ្មោះថា "Born Pink" បានចេញផ្សាយតាំងពីជិតមួយឆ្នាំមុនមកម៉្លេះ។
ឥឡូវនេះ ស្របពេលនឹងបើកគណនី Tiktok ថ្មីនោះ Lisa បានបង្ហើបតម្រុយចេញបទចម្រៀងថ្មី ដោយគេឃើញថានាងបានបង្ហោះរូបភាពដូចជាផ្ទាំងមួយដាក់ថា "LISA" និងពាក្យថា Coming Soon មានន័យថាឆាប់ៗនេះ។
បន្ទាប់ពីបានឃើញការបង្ហោះនេះហើយ អ្នកគាំទ្រមានការរំភើបនិងជជែកវែកញែកថាតារាស្រីសញ្ជាតិថៃរូបនេះត្រៀមនឹងចេញចម្រៀងថ្មីឆាប់ៗ ព្រោះអាល់ប៊ុមផ្ទាល់ខ្លួនរបស់នាង "Lalisa" ចេញតាំងពីឆ្នាំ២០២១មកម៉្លេះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]