កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ Katie Holmes និង តារាសម្ដែង លោក Tom Cruise បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ពេលទៅហាត់ប្រាណនៅ Central Park ក្នុងទីក្រុងញូវយ៉ក ។
យោងតាមប្រភពព័ត៌មាន បានបង្ហាញឲ្យដឹងថា កូនស្រីរបស់តារាសម្ដែងប្រុសរូបនេះ បានរត់ហាត់ប្រាណតែម្នាក់ឯងនៅព្រឹកព្រលឹមថ្ងៃទី ៤ ខែមិថុនា ដោយបានបង្ហាញខ្លួនស្លៀកខោខ្លី អាវក្រៅពណ៌ស ស្បែកជើងប៉ាតា បញ្ចេញរូបរាងស្អាតរបស់ខ្លួន នៅអាយុ ១៨ ឆ្នាំ។
មិនត្រឹមតែប៉ុណ្ណោះ នៅរសៀលថ្ងៃដដែល Suri បានផ្លាស់ប្តូរស្ទីលជាមួយនឹងរ៉ូបពណ៌ស ស្បែកជើងកវែងខ្ពស់ ហើយទុកសក់វែងយ៉ាងស្រស់ស្អាត ពេលទៅញ៉ាំបាយជាមួយម្តាយ និងលោកយាយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]