កូរ៉េខាងត្បូង៖ នាសម័យបច្ចុប្បន្ន តារាចម្រៀងទាំងស្រីទាំងប្រុសរបស់កូរ៉េខាងត្បូងតែងតែចង់រក្សារូបរាងកាយខ្លួនឯងឲ្យនៅស្លីមស្អាតស្រឡូន ដែលវាចាត់ទុកជាភាពពេញនិយមមួយ។
ក្នុងនោះ Jang Wonyoung ដែលជាសមាជិកដ៏លេចធ្លោម្នាក់ក្នុងក្រុមចម្រៀងនារី IVE ក៏មិនខុសពីអ្នកដទៃទៀតដែរ គ្រាន់តែកន្លងមក នាងបានធ្វើការសម្រករាងរហូតទៅជាស្គមរាងខ្លាំង អាចមើលឃើញដល់ឆ្អឹងជំនីដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភចំពោះសុខភាពនាងជាខ្លាំង។
ថ្មីៗនេះ កាលពីថ្ងៃទី៦ខែមិថុនាកន្លងទៅ Wonyoung បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រម្ដងទៀតក្រោយនាងមើលទៅដូចជាបានឡើងទម្ងន់ ក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ IVE ដោយគេអាចមើលឃើញផ្ទៃមុខដ៏ពេញនិងស្រស់ស្អាតរបស់នាងបានច្បាស់ រួមទាំងស្មាដែលមើលទៅរាងមូលជាងមុន។
ភ្លាមៗបន្ទាប់ពីបានឃើញរូបភាពចែកចាយអស់ទាំងនោះ អ្នកគាំទ្របានលាន់មាត់សរសើរនិងបង្ហាញពីការធូរចិត្តដែល តារាស្រីម្នាក់នេះអាចត្រឡប់មកឡើងទម្ងន់វិញខ្លះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]