ក្រុមហ៊ុន Goal Plus Trading Co., LTD ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Saisons Holding ដែលបាននាំចូលផ្តាច់មុខម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIRE) មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣​ បានសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ ដែលមានទីតាំងក្នុងផ្សារទំនើប DESIGN VILLAGE នាថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថាម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIREគឺជាផលិតផលរបស់ប្រទេស ជប៉ុន និងម៉ាឡេស៊ី​មានបទពិសោធន៍ជាង 35ឆ្នាំ នៃវិស័យម៉ាស៊ីនត្រជាក់​ ហើយជាផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុន​ដែលឈានមុខគេលើទីផ្សារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ហ្វ៊ូជីអ៊ែ (FUJIAIRE)  មានរោងចក្រផ្ទាល់ខ្លួនដែលអាចផ្គត់ផ្គង់គ្រប់តម្រូវការរបស់អតិថិជន នាំចេញទៅកាន់ទីផ្សារពិភពលោកជាង30ប្រទេស។

រូបភាព

បច្ចុប្បន្ន ម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIRE)  បានចែកចាយទៅកាន់ គម្រោងធំ”ៗជាច្រើនចាប់ពីបុរី ខុនដូរ វីឡា ភោជនីយដ្ឋាន អគារ ទីតាំងបង្ហាញរថយន្ត និងមានដេប៉ូចែកចាយទូទាំងប្រទេសកម្ពុជា។

រូបភាព

ម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIRE) ទទួលបានកេរ្តិ៍ឈ្មោះនិងភាពជឿជាក់លើគុណភាពព្រមទាំងសេវាកម្ម​ពីបណ្តាប្រទេសនានារួមមាន កាតា បារ៉ែន ហ្ស៊កដានី អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត គុយវ៉ែត អាហ្រ្វិកខាងត្បូង ឥណ្ឌា បង់ក្លាដែស ស្រីលង្កា ហុងកុង ម៉ាកាវ វៀតណាម ប្រ៊ុយណេ ឥណ្ឌូនេស៊ី ហ្វីលីពីន និងបណ្តាប្រទេសជាច្រើនផ្សេងទៀត និងមានរោងចក្រនៅ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងប្រទេសចិន

រូបភាព

លោក ង​ន ដេ​វី​ដ​សំបូរ អគ្គនាយក​​នៃក្រុមហ៊ុន Saihan Partners Co., LTD មាន​ប្រសាសន៍​ថា “ប្រទេសកម្ពុជា ស្ថិតក្នុងតំបន់ត្រូពិចមានអាកាសធាតុក្តៅហើយសើម ប្រជាជនកម្ពុជា ជួបប្រទះអាកាសធាតុក្តៅខ្លាំងស្ទើតែបន្លះឆ្នាំរៀងរាល់ឆ្នាំ ជាពិសេសមានការកើនកំដៅពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តារីកចម្រើនសេដ្ឋកិច្ច បំលាស់ប្តូរការរស់នៅពីផ្ទះឈើ មកផ្ទះថ្ម ការរីកចំរើនវិស័យសំណង់ អគារធំៗ ជាកត្តាជំរុញតម្រូវការ ម៉ាស៊ីនត្រជាក់ពេញមួយឆ្នាំ ដែលធ្វើឲ្យក្រុមហ៊ុនយើងឃើញសក្តានុពល ក្នុងការវិនិយោគលើវិស័យម៉ាស៊ីនត្រជាក់។”

រូបភាព
រូបភាព

អគារតាំងបង្ហាញទី១ របស់ម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIREបានបើកទ្វារសម្រាប់បម្រើសេវាកម្មជូនអតិថិជនកម្ពុជានាថ្ងៃនេះ ជាមួយនឹងទីតាំងបន្ថែមដែលត្រូវបានគ្រោងសម្រាប់ការពង្រីកជាយុទ្ធសាស្រ្តពេញមួយឆ្នាំ និងដំណាក់កាលជាបន្តបន្ទាប់។ ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគត ហើយមានបំណងបន្តសកម្មភាពយូរអង្វែងរបស់ខ្លួន លើទីផ្សារលក់រាយនៅប្រទេសកម្ពុជា។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]