កូរ៉េខាងត្បូង៖ ថ្វីត្បិតដើមឆ្នាំ២០២៤នេះ តារាសម្ដែងស្រី Han So Hee មានរឿងអាស្រូវពាក់ព័ន្ធនឹងអតីតមិត្តប្រុសមែន តែនាងនៅតែទទួលបានប្រជាប្រិយភាពនិងការស្រលាញ់ ពីអ្នកគាំទ្រ និងនៅតែបន្តក្លាយជាបុគ្គលលេខធ្លោមួយក្នុងវិស័យសម្ដែង។
ថ្មីៗនេះ កាលពីថ្ងៃទី៧ខែឧសភាកន្លងទៅ តារាសម្ដែងស្រីរូបនេះបានបង្ហោះរូបថ្មីមួយក្នុងគណនី Instagram របស់នាងដោយបានពាក់អាវកាក់រឹបរាងពណ៌ខ្មៅបញ្ចេញស្មាស្ដើងនិងដៃស្រឡូន ជាមួយនឹងកាយវិការលើកទូរស័ព្ទថតពីមុខកញ្ចក់។
ភ្លាមៗក្រោយការបង្ហោះ អ្នកគាំទ្រមានការចាប់អារម្មណ៍ថានាងបានបង្ហាញស្នាមសាក់ជាច្រើន មានទាំងរូបផ្កាកុលាប រូបបេះដូចជាដើមតែស្នាមសាក់នោះ ជាប្រភេទបកបិទប៉ុណ្ណោះ មិនមែនស្នាមសាក់ជាប់នឹងស្បែកឡើយ។
គួរបញ្ជាក់ផងដែរថា Han So Hee ធ្លាប់សាក់លើរាងកាយដែរតែនាងបានទៅលុបវាចេញដែលចំណាយអស់ខ្ទង់ ១៤,៥២៤ ដុល្លារឯណោះដោយសារតែអាជីពជាតារាសម្ដែង មិនអាចឲ្យនាងមានស្នាមសាក់បានឡើយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]