កម្សាន្ត៖ កីឡាករបាល់ទាត់ លោក Cristiano Ronaldo និងមិត្តស្រី Georgina Rodriguez បានប្រារព្ធពិធីជប់លៀងដើម្បីអបអរសាទរខួបកំណើតកូនភ្លោះ Mateo និង Eva គម្រប់ ៧ ឆ្នាំ នៅថ្ងៃទី ៥ ខែមិថុនា កន្លងទៅនេះ។
នៅលើទំព័រផ្ទាល់ខ្លួន កាលពីថ្ងៃទី ៥ ខែមិថុនា លោក Ronaldo បានបង្ហោះរូបថតរបស់ខ្លួន ជាមួយនឹងកូនភ្លោះដោយបានបង្ហាញសារថា «រីករាយថ្ងៃកំណើតដល់ Eva និង Mateo របស់ខ្ញុំ។ ប៉ាស្រលាញ់កូនខ្លាំងណាស់»។
មួយថ្ងៃក្រោយមក កីឡាកររូបនេះ ក៏បានបង្ហោះរូបថតគ្រួសារទាំងមូល នៅឯពិធីខួបកំណើតរបស់កូនទាំងពីរ។ ខណៈតាមរយៈប្រភពមួយ បាននិយាយថា រូបលោក និងគូស្នេហ៍ Georgina បានរៀបចំពិធីជប់លៀងតូចមួយយ៉ាងកក់ក្ដៅ នៅឯផ្ទះវីឡាក្នុងទីក្រុង Madrid ដោយបានអញ្ជើញមិត្តភក្តិជិតស្និទ្ធមកចូលរួម ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]