កូរ៉េខាងត្បូង៖ នរណាៗក៏ស្គាល់ តារាសម្ដែងប្រុស Hyun Bin និងភរិយា Son Hye Jin ដែរ ដែលពួកគេទាំងពីរចាត់ទុកជាតារាសម្ដែងជើងចាស់ដ៏មានទេពកោសល្យ ដោយអ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីឆ្នាំ២០២០កន្លងទៅនិងទទួលបានចំណងដៃ កូនម្នាក់។
ថ្មីៗនេះ មានរបាយការណ៍មួយបានបញ្ជាក់ថា អ្នកទាំងពីរបានសម្រេចចិត្តដាក់លក់ផ្ទះដែលស្នាក់នៅជាមួយគ្នាអស់រយៈពេលជាង២ឆ្នាំមកនេះ ដែលវាស្ថិតនៅឯ Walkerhill Padovilel នាតំបន់ Achiul Village ។
អ្នកទាំងពីរបានទិញផ្ទះដ៏ប្រណីតនេះ ក្នុងតម្លៃ៣.៥២លានដុល្លារ កាលពីឆ្នាំ២០២០ ប៉ុន្តែមកទល់ពេលនេះហាងឆេងផ្ទះបានឡើងថ្លៃជាង ១.៦១លានដុល្លារ ធ្វើឲ្យផ្ទះនេះមានតម្លៃខ្ទង់ ៥.១៣លានដុល្លារ។
ផ្ទះនេះស្ថិតនៅអាផាតមិនមួយមានសរុបទាំងអស់៤ជាន់ ដែលច្នៃម៉ូតតាមគំនូររបស់លោក Mondrian ជាវិចិត្រកររបស់ហូឡង់លើស្នាដៃឈ្មោះថា "Composition" ដែលផ្ដល់ស្រាដោយឥតគិតថ្លៃនៅជាន់ទី១ និងកែច្នៃក៏ដូចជាតុបតែងឲ្យអ្នកទិញជារៀងរាល់ពីរឆ្នាំម្ដងខណៈដែលតារាសម្ដែងស្រី Han So Hee ក៏បានទិញផ្ទះក្នុងអាផាតមិនមួយនេះដែរ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]