រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ភ្នំពេញ មេឌីខល សឺវិស ខមភេនី លីមីធីត បានប្រកាសពីកិច្ចសហការរួមគ្នា ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូអាជីវកម្មនេះ ធ្វើឡើងជាផ្លូវការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងផ្តល់ឱ្យអតិថិជននូវអត្ថប្រយោជន៍បន្ថែម នៅពេលប្រើប្រាស់បណ្ណឥណទាន និងឥណពន្ធរបស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ សម្រាប់ធ្វើការទូទាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរអន្តរជាតិ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឡោ សាលី នាយក នាយកដ្ឋានប្រតិបត្តិការ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន ភ្នំពេញ មេឌីខល សឺវិស ខមភេនី លីមីធីត ដែលជាក្រុមហ៊ុនឈានមុខខាងផ្នែកសេវាថែទាំសុខភាព ដែលផ្តោតសំខាន់លើការផ្តល់សេវាវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសុខុមាលភាពរបស់អតិថិជនរបស់យើង ដោយផ្តល់ឱ្យពួកគាត់នូវអត្ថប្រយោជន៍បន្ថែម ដែលលើសពីសេវាកម្មធនាគារបែបប្រពៃណី។"

រូបភាព

ស្របនឹងគ្នានេះដែរ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានមានប្រសាសន៍ថា “អនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីឱ្យប្រជាជនកម្ពុជាទទួលបាននូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់។ យើងមានទំនុកចិត្តថា កិច្ចសហការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតនោះនឹងផ្តល់លទ្ធភាពជូនអតិថិជន​ក្នុងការរៀបចំគិតគូពីសុខភាព និងសុខុមាលភាពរបស់ពួកគេ ដោយគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុហួសហេតុពេក”។

រូបភាព

ភាពជាដៃគូនេះ ផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជន ដូចជាប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ជាមួយនឹងបណ្ណឥណពន្ធ និងឥណទានរបស់ធនាគារ អតិថិជនអាចធ្វើការទូទាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពនៅមន្ទីរពេទ្យ។ បន្ថែមពីលើនេះផងដែរ​ មធ្យោបាយទូទាត់នេះនឹងផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការកាន់សាច់ប្រាក់ច្រើន និងក្តីកង្វល់អំពីសុវត្ថិភាព ព្រមទាំងធានានូវដំណើរការទូទាត់ប្រកបដោយប្រសិទ្ធភាព និងភាពរលូន។

រូបភាព

លើសពីនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃលើសេវាវេជ្ជសាស្រ្តជាច្រើនប្រភេទ ដែលផ្តល់ជូននៅមន្ទីរពេទ្យ នៅពេលទូទាត់ជាមួយបណ្ណឥណពន្ធ និងឥណទានរបស់ធនាគារ រួមមានការបញ្ចុះតម្លៃរហូតដល់ ១៥% លើតម្លៃបន្ទប់។ ព័ត៌មានលម្អិតជាក់លាក់នៃការបញ្ចុះតម្លៃទាំងនេះនឹងត្រូវបានប្រកាសនាពេលខាងមុខ ដែលអនុញ្ញាតឱ្យអតិថិជនរៀបចំផែនការចំណាយលើការថែទាំសុខភាពរបស់ពួកគាត់ដោយភាពងាយស្រួល និងតម្លៃសមរម្យជាងមុន។

រូបភាព

អំពី មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសាខារបស់មន្ទីរពេទ្យបាងកក​ ប្រទេសថៃ និងជាសមាជិកនៃក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏មានកិត្យានុភាពបំផុតមួយនៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ JCI (ជាអង្កការត្រួតពិនិ្យគុណភាពមន្ទីរពេទ្យអន្តរជាតិប្រចាំនៅសហរដ្ឋអាមេរិក) បីដងជាប់ៗគ្នា តាំងពីឆ្នាំ ២០១៧ មក។ យើងជាមន្ទីរពេទ្យដែលមានស្តង់ដារស្របតាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោរពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូងគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូក្រុមហ៊ុនធានារ៉ាប់រងទាំងក្នុងស្រុក និងក្រៅប្រទេស។

រូបភាព

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបន្តលើកកម្ពស់គុណភាពនៃការថែទាំ ហើយនឹងបន្តធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាព ដើម្បីធានាគុណភាពជីវិត និងទទួលបានកំណើនប្រកបដោយផលិតភាពនៃចំណេះដឹង និងសម្រេចបាននូវសេដ្ឋកិច្ចប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (Joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]