កម្ពុជា៖ បើនិយាយពីឈ្មោះកញ្ញា រ៉េត សារីតា គឺប្រិយមិត្តប្រាកដជាស្គាល់ហើយថាកញ្ញាគឺជា បវរកញ្ញាចក្រវាឡ Miss Universe ឆ្នាំ២០២០ ដែលមានទាំងចំណេះដឹងនិងរូបសម្រស់ ថែមទាំងអាចនិយាយភាសាបារាំងនិងអង់គ្លេស បានយ៉ាងស្ទាត់ជំនាញទៀតផង។
ត្បិតថា កញ្ញាបានផ្ទេរមកុដទៅឲ្យប្អូនៗ Miss Universe ជំនាន់ក្រោយហើយក្ដីតែប្រជាប្រិយភាពកញ្ញានៅតែល្បីសុះសាញដោយថ្មីៗនេះ គូស្នេហ៍របស់កញ្ញាបានលុតជង្គង់សុំកញ្ញារៀបការយ៉ាងផ្អែមល្ហែមគួរឲ្យច្រណែន។
យ៉ាងណាមិញ កាលពីយប់ម្សិលមិញថ្ងៃទី៧ខែឧសភាកន្លងទៅ កញ្ញា សារីតា បានបង្ហោះរូបភាពបង្ហើបថា កញ្ញាបានដឹកដៃគូស្នេហ៍ ទៅចូលរួមពិធីរៀបការរបស់មិត្តសម្លាញ់ស្ថិតនៅឯ ក្រុង Saumur នាប្រទេសបារាំង។
ក្នុងនោះ អ្វីដែលគេចាប់អារម្មណ៍គឺកញ្ញានិងគូស្នេហ៍បានស្លៀកពាក់ឈុតប្រពៃណីរបស់ឥណ្ឌា ដោយសារតែពិធីរៀបការរៀបចំឡើងតាមបែបឥណ្ឌា ធ្វើឲ្យមានពាក្យសរសើរកុះករថាកញ្ញាពិតជាស្រស់ស្អាតណាស់ ព្រោះមានសម្បុរស្រអែមស្រស់ ដាក់ជាមួយឈុតបែបឥណ្ឌាបែបនេះទៅ រឹតតែលេចសម្រស់ទ្វេដង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]