កម្សាន្ត៖ តារាសម្តែងស្រី Liu Yifei ទទួលបានការសរសើរជាច្រើនចំពោះ ការរក្សារូបរាងឲ្យមានសុខភាពល្អ ជំនួសឱ្យការដើរតាមម៉ូដ បែបរាងតូចស្គ.មស្គាំ.ង ខណៈដែលនាងបានចូលរួមក្នុងកម្មវិធីមួយ កាលពីថ្ងៃទី ៦ ខែមិថុនា ជាមួយនឹងរ៉ូបខ្លី និងការតុបតែងខ្លួនបែបស្រាលៗ។
នៅលើបណ្តាញសង្គម ទស្សនិកជន បានសរសើរនាងថា មានសម្រស់ស្អាត និងមានសុខភាពល្អ គ្រប់លក្ខណៈពោរពេញទៅដោយភាពរស់រវើក ជាមួយនឹងឈុតរ៉ូបខ្លី បង្ហាញពីសម្រស់ដ៏គួរឲ្យស្រលាញ់ ទៀតផង។
គួររំឮកផងដែរថា កាលពីកន្លងមក រូបរាងកាយរបស់ តារាសម្ដែងស្រី Liu Yifei គឺជាប្រធានបទនៃការពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមនុស្សភាគច្រើនគិតថា នាងជាប្រភេទដែលមានឆ្អឹងតូច និងសាច់ច្រើន ដូច្នេះហើយមើលទៅនាង ធាត់ខ្លាំង បើទោះបីជានាងមិនបានឡើងទម្ងន់ច្រើនក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]