ចិន៖ ដូចដែលប្រិយមិត្តបានស្គាល់ច្បាស់ហើយថា ព្រះនាងតូច នរោត្តម ចេនណា មិនត្រឹមតែមានសម្រស់ស្រស់សោភាបែបស្រគត់ស្រគុំនិងសុភាពរាបសារទេ តែព្រះនាងក៏មានសមត្ថភាពនិងទេពកោសល្យ ក្នុងការច្រៀងនិងរាំផងដែរ។

ព្រះនាងតូច នរោត្តម ចេនណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជានិច្ចកាល ព្រះនាងក៏តែងតែនាំយកវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរយើងទៅបង្ហាញនៅលើឆាកអន្តរជាតិ ហើយជាក់ស្ដែង កាលពីពេលថ្មីៗនេះ ព្រះនាងក៏បានបង្ហាញរាជវត្តមាននៅក្នុងកម្មវិធី "美美与共 " របស់ប៉ុស្តិ៍ CCTV នៅឯប្រទេសចិន។

 ព្រះនាងតូច នរោត្តម ចេនណា 

ក្នុងវីដេអូចែកចាយនៅលើគណនីបណ្ដាញសង្គម Tiktok របស់ CCTV បានបង្ហោះវីដេអូព្រះនាងស្លៀកឈុតប្រពៃណីខ្មែរ ឡើងច្រៀងជាភាសាចិនយ៉ាងស្ទាត់ជំនាញ និងពីរោះរណ្ដំ ហើយកាន់តែពិសេសនោះ ព្រះនាងក៏បានសម្ដែងជាមួយនឹងក្រុមចម្រៀងបុរសរបស់ចិន "Boy Story" ផងដែរ៕

ព្រះនាងតូច នរោត្តម ចេនណា
ព្រះនាងតូច នរោត្តម ចេនណា
ព្រះនាងតូច នរោត្តម ចេនណា
ព្រះនាងតូច នរោត្តម ចេនណា
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]