ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ បន្ទាប់ពីគូស្នេហ៍របស់ តារាស្រី Ploy Chermarn និង លោក Tong Twopee ត្រូវបានគេសង្ស័យ ថាតើទំនាក់ទំនងរបស់អ្នកទាំងពីរ លែងមានភាពផ្អែមល្ហែមដូចមុនទៀតឬយ៉ាងណានោះ ជាពិសេស ភាគីនីមួយៗ មិនបានតាមដានគណនី IG របស់គ្នាទៅវិញទៅមក រហូតមានពាក្យចចាមអារ៉ាមពីគូស្នេហ៍តារាល្បីមួយគូបានបែកបាក់គ្នា។
ប៉ុន្តែ កាលពីថ្មីៗនេះ តារាស្រី Ploy Chermarn បានចេញមុខ និងធ្វើការអាប់ដេតនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ដោយបានបង្ហោះរូបភាព ពីបរិយាកាសក្នុងពិធីខួបកំណើតរបស់មិត្តភក្តិ ខណៈនៅក្នុងនោះក៏មានរូបថតជាមួយនឹង គូស្នេហ៍ លោក Tong Twopee ទៀតផង។
យ៉ាងណាមិញ តាមរយៈការបង្ហាញបែបនេះ បានធ្វើឱ្យអ្នកគាំទ្រធូរចិត្ត និងបានចូលមកបញ្ចេញមតិយ៉ាងសប្បាយរីករាយ ដោយបានឃើញគូស្នេហ៍មួយនេះ នៅតែមានភាពផ្អែមល្ហែមដូចមុន៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]