អ៊ីតាលី៖ បន្ទាប់ពីចែកផ្លូវពីផលិតកម្ម YG Entertainment មក Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំង ទាំងជីវិតនៅលើឆាកតន្ត្រី និងជីវិតផ្ទាល់ខ្លួនផងដែរ ហើយមិនថានាងធ្វើអ្វីឬស្លៀកពាក់អ្វី គឺអ្នកគាំទ្រតែងតែព្យាយាមត្រាប់តាមជានិច្ច។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី៩ខែឧសភាកន្លងទៅ គេបានប្រទះឃើញ Jennie នៅឯទីក្រុង Capri នាប្រទេសអ៊ីតាលី ដោយនាងបានចេញដើរនៅពេលរាត្រីតាមដងផ្លូវ មើលទៅពិតជាសាមញ្ញ។
ក្នុងនោះ នាងបានស្លៀកខោពណ៌ទឹកដោះគោ គូជាមួយនឹងអាវរលុងៗពណ៌ស ដៃវែង និងមួកតាតឹបពណ៌ទឹកប៊ិច ព្រមទាំងយួរថង់ក្រណាត់ធំមួយ មើលទៅពិតជាសាមញ្ញខ្លាំង តែយ៉ាងណា អ្នកគាំទ្រសរសើរថា ទោះតុបតែងខ្លួនបែបនេះក្ដី Jennie នៅតែលេចធ្លោនិងស្រស់ស្អាត ដូចជាកូនស្រីមកពីត្រកូលអភិជនម្នាក់៕
ប្រភព៖: kpopping
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]