កូរ៉េខាងត្បូង៖ រឿងភាគ "Quee of Tears" របស់ តារាសម្ដែងប្រុសលំដាប់ A របស់ប្រទេសកូរ៉េខាងត្បូងគឺលោក Kim Soo Hyun និងតារាសម្ដែងស្រី Kim Ji Won បានបញ្ចប់ទៅហើយ ក៏ពិតមែន តែអ្នកគាំទ្រនៅតែមិនអស់ចិត្តនឹងគូស្វាមីភរិយា(ក្នុងរឿង)មួយគូនេះ និងបានចាប់ផ្គូផ្គងឲ្យអ្នកទាំងពីរទាក់ទងគ្នាក្នុងជីវិតពិត។

Kim Soo Hyun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Soo Hyun និង Kim Ji Won

ក្នុងនោះក៏មានពាក្យចចាមអារ៉ាមជាច្រើនបានវែកញែកថា តារាសម្ដែងប្រុសរូបនេះពិតជាបានទាក់ទង Kim Ji Won ពិតមែន ដោយសារឃើញអង្គរក្សរបស់រូបគេបានជូនអ្នកនាង Ji Won ទៅព្រលានយន្តហោះ ប៉ុន្តែថ្មីៗនេះ កាលពីថ្ងៃទី៨ខែឧសភាកន្លងទៅ Kim Soo Hyun បែរជាប្រទះឃើញចូលរួមកម្មវិធីប្រគុំតន្ត្រីមួយជាមួយនារីម្នាក់ទៅវិញ។

Kim Soo Hyun និង Kim Ji Won
Kim Soo Hyun និង Kim Ji Won
Kim Soo Hyun និង Kim Ji Won

កម្មវិធីនោះមានឈ្មោះថា "Ultra Music Festival Korea" ដែលមានការចូលរួមយ៉ាងច្រើនកុះករពីមហាជន តែគេសង្កេតឃើញថា Soo Hyun បានឈរជិតតារាសម្ដែងស្រី Lim Nayoung (អតីតសមាជិករបស់ក្រុម Pristin) ដោយឃើញថាពួកគេបានរីករាយនឹងតន្ត្រីជាមួយគ្នាផងដែរ៕  

Lim Nayoung
Lim Nayoung
វីដេអូ

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]