បរទេស៖ តារាចម្រៀងស្រី Jennifer Lopez និងស្វាមី លោក Ben Affleck ត្រូវបានគេរាយការណ៍ថា កំពុងលក់ផ្ទះតម្លៃ ៦០ លានដុល្លាររបស់ពួកគេ នៅ Beverly Hills រដ្ឋ California ចំពេលកំពុងតែមានពាក្យចចាមអារ៉ាមថា នឹងលែងលះគ្នា។

Jennifer និង ស្វាមី  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មាន TMZ បានបង្ហាញថា គូស្វាមីភរិយាមួយគូនេះ កំពុងប្រើប្រាស់ឈ្មួញកណ្តាលអចលនទ្រព្យ Santiago Arana ពីទីភ្នាក់ងារ ដើម្បីលក់ផ្ទះដែលពួកគេទិញរួមគ្នាកាលពីខែឧសភាឆ្នាំមុន។ ក្នុងនោះដែរ Arana ត្រូវ​បាន​គេ​និយាយ​ថា​ បាន​បង្ហាញ​ផ្ទះ​ប្រហែល​ពីរ​សប្តាហ៍​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​អ្នក​ទិញ​នោះ​ទេ។

Jennifer និង ស្វាមី  

ជាពិសេស ប្រភព​បាននិយាយ​ថា Jennifer និង Ben កំពុង​សួររកតម្លៃ​ផ្ទះ​វីឡានេះ ​ប្រហែល ៦៥ លាន​ដុល្លារ។ ខណៈក្នុង​តម្លៃ​នេះ អ្នកទាំងពីរនឹង​ខាត​រាប់​លាន​ដុល្លារ ​ដោយសារ​ថ្លៃ​កំរៃជើងសារ និង​ពន្ធ​ថ្មី​លើ​អចលនទ្រព្យ​ថ្លៃ​ខ្លាំង បូក​ទាំង​លុយ​គ្រឿង​សង្ហារិម។

តែទោះជាយ៉ាងណា អ្នកតំណាង​តារា​ទាំង​ពីរ​ នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​លក់​ផ្ទះ​នេះ​នៅ​ឡើយ​ទេ។ ខណៈកាលពីដើមសប្តាហ៍នេះ រូបភាពជាច្រើននៃផ្ទះរបស់ពួកគេ ត្រូវបានបង្ហោះទៅកាន់គេហទំព័រទីផ្សារអចលនទ្រព្យ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
Jennifer 
Jennifer
Jennifer 
Jennifer 
Jennifer និង ស្វាមី  
Jennifer និង ស្វាមី  
Jennifer និង ស្វាមី  
Jennifer និង ស្វាមី  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]