កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយវេបសាយ Koreaboo បានដឹងឲ្យដឹងថា ផលិតកម្ម​ INB100 របស់ EXO BaekHyun  បានប្រកាសថាពួកគេនឹងធ្វើសន្និសីទសារព័ត៌មានភ្លាមៗ នៅថ្ងៃទី ១០ ខែមិថុនា ដើម្បីចោទប្រកាន់ SM Entertainment ពីបទប្រព្រឹត្តិអំពើអយុត្តិធម៌ទៅលើពួកគេ។

កាលពីខែមិថុនាកន្លងទៅ EXO-CBX (Chen, Baekhyun, Xiumin) បានចាត់វិធានការផ្លូវច្បាប់ ដោយបានបញ្ចប់កិច្ចសន្យាផ្តាច់មុខដោយជោគជ័យ និងបានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ តាមរយៈសេចក្តីថ្លែងការណ៍រួមជាមួយ SM Entertainment ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
EXO-CBX

នៅពេលនោះ ភាគីទាំងពីរបានចរចា និងដោះស្រាយស្ថានការណ៍ ដោយជឿថាភាគីទាំងពីរយល់ថា សកម្មភាពរបស់ EXO គឺសំខាន់បំផុត ហើយតាមការព្រមព្រៀងនៅពេលនោះ សកម្មភាព និងឈ្មោះរបស់សិល្បករជា EXO-CBX ត្រូវបានធ្វើឡើងតាមរយៈ INB100 តែប៉ុណ្ណោះ។

ប៉ុន្តែវាហាក់បីដូចជា SM បានព្រងើយកន្តើយនឹងកិច្ចព្រមព្រៀងនេះ ហើយបានទាមទារចំណូល ហើយឱ្យ INB100 ផ្តល់ឱ្យ ១០ភាគរយ នៃចំណូល នៃសកម្មភាពរបស់សិល្បករខ្លួនទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ SM មិនអើពើនឹងកន្លែងនៃកិច្ចព្រមព្រៀងនេះ ហើយបានទាមទារអ្វីដូចខាងលើ ទោះបីជា INB100 បានផ្ញើភស្តុតាងនៃរឿងនេះក៏ដោយ ខណៈ SM មិនបានឆ្លើយតបអស់រយៈពេលជាង ២ ខែ៕

ប្រភព៖ Koreaboo

EXO-CBX និងផលិតកម្ម SM
EXO-CBX

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]